ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបព្យាបាល​ជំងឺប៉េស្ត​លើ​សត្វ​គោ​-​ក្របី

16-Jul-2019 05:12 PM

រូបភាព


ដោយ: Uddam

+រោគសញ្ញា
-រោម​បះ ខ្លួន​ក្តៅ មាន​កំដៅ​ឡើងដល់​៤០-៤២​អង្សា​សេ​
-មិន​ស៊ី​ចំណីអាហារ និង​ផឹកទឹក​
-ច្រមុះ​ស្ងួត​មាន​ហៀរ​សំ​បោរ បន្ទាប់មក ច្រមុះ​ស្ងួត​ក្រម​រ​-អណ្តាត​មាន​ពង​កន្ទួល​ក្រហមៗ ដែល​ក្រោយមក ក្លាយ​ជា​ដំបៅ​ពងបែក​ក្នុង​មាត់
-ដំបូង​សត្វ​ទល់​លាមក បន្ទាប់​មក​សត្វ​ចាប់ផ្តើម​រាគ ក្រោយមកទៀត លាមក​ឡើង​ស្អិត​ពណ៌​ខ្មៅ ជំងឺ រាលដាល​ឆ្លង​យ៉ាង​រហ័ស​ពី​សត្វ​មួយ​ទៅ​សត្វ​មួយទៀត តាមរយៈ​ការដកដង្ហើម​ឆ្លង​ពី​សត្វ​ឈឺ​ទៅ​សត្វ​ជា និង​កន្លែងដេក​របស់​សត្វ+វិធី​ព្យាបាល​
*ធាតុ​ផ្សំ​
-គ្រាប់​ពោត​៧​គ្រាប់(ដែល​ដុត​កំឡោច​រួច​)
-ទឹកត្នោតជូរ​មួយ​កូន​ពែង​
-ក្រាំង​ស្លឹក​រិទ្ធ ដែល​គេ​ប្រើប្រាស់​ដើម្បី​សរសេរ​បាលី ៣​សន្លឹក​-ខ្ទឹមស​កន្លះ​ខាំ​
-ស្ករត្នោត​១​ខាំ​
-ទឹក​កន្លះ​លីត្រ​​+វិធីធ្វើ
​-យក​ស្ករត្នោត​១​ខាំ កំឡោច​ឱ្យ​ក្រហម រួច​ដាក់​គ្រាប់​ពោត ទឹកត្នោតជូរ ស្លឹក​រិទ្ធ ខ្ទឹម​ស ច្របល់​ចូលគ្នា រួច​បុក​ឱ្យ​ម៉ដ្ឋ​លាយ​ទឹកត្នោត​កន្លះ​លីត្រ​ជាការ​ស្រេច ។​​+វិធី​ប្រើ​
​-ទឹក​ថ្នាំ​ដែល​ផ្សំ​រួច ត្រូវ​ចាក់ឱ្យ​សត្វ​ផឹក​១​ថ្ងៃ​២​ដង ម្តង​១​ពែ​ង ។ ផឹក​រហូត​ដល់​រយៈពេល​២​ថ្ងៃ ទើប​ជា​សះស្បើយ ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។