ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើញាំស៊ុតចៀន!

16-Jul-2019 06:06 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ស៊ុត ៣-៤គ្រាប់, ប៉េងប៉ោះ ១-២ផ្លែល្មម ហាន់ជាចំណិត, ខ្ទឹមបារាំង ពាក់កណ្តាលផ្លែ ហាន់ជាចំណិត, ត្រសក់ ១-២ផ្លែល្មម ហាន់ជាចំណិត, ម្ទេសហាន់ ៨-១០ផ្លែ (ឬតាមចំណូលចិត្ត), ស្លឹកខ្ទឹមហាន់ខ្លីៗ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងចូលអោយក្តៅ ដាក់ចៀនស៊ុតអោយឆ្អិនក្រៀមល្មមតាមចំណូលចិត្ត រួចកាត់ជាដុំៗល្មម ទុកមួយឡែក

២.បន្ទាប់មកយកចានធំល្មមលាយទឹកត្រី, ស្ករស, ទឹកក្រូចឆ្មារ និងម្ទេសហាន់ចូលគ្នាអោយសព្វ រួចដាក់ប៉េងប៉ោះ, ខ្ទឹមបារាំង, ត្រសក់ និងស៊ុតចៀនចូលច្របល់ចូលគ្នាអោយសព្វ ហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។