ឯកសារកសិកម្ម
រូបភាព
+ការសាងសង់អាង
-សាងសង់អាងដែលមានទទឹង១,៥ម៉ែត្រ បណ្តោយ៥ម៉ែត្រ កម្ពស់៧តឹក សម្រាប់ដាក់អន្ទង់ចិញ្ចឹមក្នុងបរិមាណ៥០ទៅ៧០គីឡូក្រាម ។
-ទីតាំងអាងចិញ្ចឹម ត្រូវមានម្លប់៣០-៤០ភាគរយ នៅក្បែរផ្ទះ ជិតប្រភពទឹក និងនៅលើដីទួលខ្ពស់ ។
-បញ្ចូលទឹកកម្ពស់២-៧តឹក បន្ទាប់មក ដាក់វល្លិតាអើក និងដាក់សម្រាស់ រួចរក្សាទុករយៈពេលមួយសប្តាហ៍ ទើបដាក់អន្ទង់ចិញ្ចឹម ។+ការដាក់កូនអន្ទង់ចិញ្ចឹម
-ត្រូវទាក់ទងជាមួយអ្នករកអន្ទង់ដោយផ្ទាល់ ឬកន្លែងមានប្រភពច្បាស់លាស់ ព្រោះការដឹងពីប្រភពច្បាស់លាស់ អាចធ្វើឱ្យការចិញ្ចឹមអន្ទង់ឆាប់ធំ និងចៀសវាងការយកកូនអន្ទង់ឆក់មកចិញ្ចឹម ។
-នៅពេលចិញ្ចឹមបាន៥-៧ថ្ងៃ ទើបផ្តល់ចំណីមួយថ្ងៃម្តង ។
-វិធីនៃការផ្តល់ចំណី គឺត្រូវយកកញ្ច្រែង ដាក់ចំណីផុតពីផ្ទៃទឹក ។
-ប្រភេទចំណី មានដូចជា ត្រីស្ងោរ (ត្រីគ្រប់ប្រភេទ), ខ្យង ឬគ្រុំ, ក្តាម, កន្ទក់ ជាដើម តាមលទ្ធភាព ។+ការថែទាំ
-ក្រោយចិញ្ចឹមបាន១ខែ ត្រូវផ្លាស់ប្តូរទឹកឱ្យបាន៣ដង ព្រោះការផ្លាស់ប្តូរទឹកនេះ ធ្វើឱ្យអន្ទង់អាចចៀសផុតពីជំងឺបាន ។
-ប្រភេទជំងឺដែលកើតលើអន្ទង់ គឺមានដូចជា ជំងឺដំបៅ ។ ករណីមានជំងឺ ត្រូវចាប់អន្ទង់ដែលឈឺ ចេញពីអាង យកទៅព្យាបាលភ្លាម ព្រោះវាអាចងាយរាលដាលជំងឺ ដល់អន្ទង់ផ្សេងទៀត ឬត្រូវអន្ទង់ផ្សេងចឹកស៊ី ។
-ការព្យាបាល ត្រូវយកលំពង់ត្រោះស្រស់ (ដើមរាំង ឬមែករាំង) កាប់ជាកំណាត់ៗដាក់ក្នុងធុង ឬអាងផ្សេង ដែលត្រូវព្យាបាល ។ ឥទ្ធិពលរបស់វា គឺជ័រដែលនៅដើមត្រោះ ឬរាំង ចេញមកក្នុងទឹក អាចផ្សះដំបៅអន្ទង់ និងការពារមិនឱ្យកើតដំបៅទៀតបាន ។+ការប្រមូលផល
– យើងអាចប្រមូលផលអន្ទង់បាន នៅពេលអន្ទង់អាយុចាប់ពី៨ខែឡើងទៅ ។ មុនពេលប្រមូលផល ត្រូវផ្លាស់ប្តូរទឹកឱ្យបាន៥ដង ក្នុងរយៈពេល១ខែ ធ្វើដូចនេះ ដើម្បីឱ្យអន្ទង់មានពណ៌ក្រហម និងគ្មានក្លិនស្អុយ ។ ការប្រមូល គឺត្រូវបង្ហូរទឹកចោលឱ្យអស់ពីអាង ទើបបញ្ចូលទឹកវិញ ដោយបញ្ចូលទឹកត្រឹមតែកម្ពស់២តឹក ទុករយៈពេល៣០នាទី ទើបបង្ហូរទឹកចោល អាចចាប់លក់បានសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។