ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើខម៉ាំ ឆ្ងាញ់ៗ!

18-Jul-2019 10:12 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ត្រីពោ ៤០០ក្រាម កាត់ជាកង់ៗ, សាច់ជ្រូកបីជាន់ ៣០០ក្រាម ហាន់តូចៗល្មម, ម៉ាំត្រីរ៉ស់ចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ, ខ្ទឹមសចិញ្រ្ចាំ ៤កំពឹស, ស្ករត្នោត កន្លះស្លាបព្រាបាយ, ប៊ីចេង ១ស្លាបព្រាកាហ្វេ (មិនដាក់ក៏បាន), ប្រេងឆា ៣ស្លាបព្រាបាយ, ត្រប់វែង ១ផ្លែ កាត់ប្រវែង៣ថ្នាំងដៃ, បន្លែអន្លក់មានដូចជា ជីរគ្រប់មុខ ផ្កាស្នោ ព្រលិត ត្រយ៉ូងចេក សណ្តែកបណ្តុះ ត្រសក់…តាមចំណូលចិត្ត។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ប្រេងឆាចូលអោយក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់ម៉ាំចូលឆាជាមួយ ហើយដាក់សាច់ជ្រូកបីជាន់ កូរច្របល់ចូលគ្នាអោយសព្វ

២.បន្ទាប់មកដាក់ស្ករត្នោត និងប៊ីចេងកូរចូលគ្នាទាំងអស់គ្របទុកឲ្យពុះ

៣.ពេលពុះហើយកូរ ២-៣ត្រលប់ទៀត រួចដាក់ត្រប់វែងចូលកូរបន្តិចទៀតបន្ថែមទឹកចូលបន្តិច (កុំអោយលិច) ទុកអោយត្រប់រាងទន់បន្តិច

៤.បន្ទាប់មកទៀតដាក់ត្រីចូល រួចកូរតិចៗ(ដើម្បីកុំឲ្យបែកសាច់ត្រី) ហើយគ្របទុកឲ្យពុះ រួចភ្លក់មើល អាចថែមថយរសជាតិតាមចំណូលចិត្តជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។