ឯកសារកសិកម្ម
រូបភាព
+គ្រឿងផ្សំ
-អង្ករដំណើប ១០កំប៉ុង
-ដូង ២ផ្លែ និងសណ្តែកអង្គុយ ១កំប៉ុង
-ស្ករស ០,៧គីឡូក្រាម, អំបិល ១ស្លាបព្រាបាយ និងបំពង់ឫស្សី
-ស្រកីដូង និងស្លឹកចេកសំរាប់ខ្ចប់មាត់លើ+របៀបធ្វើ
-យកអង្ករដំណើប ១០កំប៉ុង ទៅត្រាំទឹក ២ ទៅ ៣ម៉ោង រួចលាងសំអាតឲ្យស្អាតស្រង់សម្រស់ទឹកឲ្យស្រស់
-ដូងកោសរួច ច្របាច់យកខ្ទិះ
-លាងសំអាតសណ្តែកអង្គុយឲ្យស្អាតទុកឲ្យស្រស់ទឹក
-កាប់បំពង់ឫស្សីជាកង់ដុតរួចជួតសំអាតឲ្យស្អាត-ខ្ចប់ស្រកីដូងជាមួយស្លឹកចេករក្សាទុកដោយឡែក ដើម្បីប្រើជាឆ្នុកញុកមាត់បំពង់
-យកអង្ករដំណើបដែលស្រស់ទឹក ខ្ទិះដូង អំបិល ស្ករស សណ្តែកអង្គុយ ទៅចាក់ចូលក្នុងចានដែក ច្របល់ចូលគ្នាឲ្យសព្វ
-យកអង្ករដែលលាយស្រេចច្រកចូលក្នុងបំពង់ឫស្សី រួចត្រូវបញ្ឈរវាដើម្បីកុំឲ្យទឹកហៀរចេញ-យកស្រកីដូងដែលខ្ចប់ជាមួយស្លឹកចេកញុកចូលបំពង់ឫស្សី
-តម្រៀបបំពង់ឫស្សីដាក់អាំងឲ្យឆ្អិននៅលើភ្លើង (របៀបអាំងគឺដំបូងរៀបបញ្ឈរ បន្ទាប់ពីអាំងបាន ២៥នាទី ត្រូវប្តូរវាដោយក្រឡាប់ក្បាលចុះក្រោមវិញ)-ក្រឡានឆ្អិនត្រូវយកមកសកសំបកឫស្សីខាងក្រៅវិញ ដោយរក្សាសំបកខាងក្នុងឲ្យស្តើង ដើម្បីងាយស្រួលបកបរិភោគ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត