ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ស្ងោរជ្រក់ត្រីក្រៅឆ្នាំង..ងាយធ្វើតែឆ្ងាញ់…!!

18-Jul-2019 04:57 PM

រូបភាព


ដោយ: Uddam

++គ្រឿងផ្សំ៖

-ត្រីងៀត១ចំរៀក

-ត្រីឆ្អើ ១ក្បាល

-ពងមាន់ឬពងទា២-៥គ្រាប់

-ប៉េងប៉ោះ២ផ្លែ

-ត្រសក់​២ផ្លែ

-ស្វាយ១/២ផ្លែ

-ជីជ្រក់និង​ម្ទេសហិរ១គ្រាប់

-និងក្រូចឆ្នា២ផ្លែ។

++គ្រឿងផ្សំរសជាតិ៖-ទឹកត្រី ១ស្លាបព្រាបាយ

-អំបិល ១/២ស្លាបព្រាកាហ្វេ

-ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ

-ទឹកស៊ុប ២វែកន្លះ

++វិធីធ្វើ៖-យកត្រីងៀតមកអាំង រឺបំពងឲ្យឆ្អិន​ រួចបេះជាចំរៀកតូចៗ ត្រីឆ្អើកំដៅរងើកភ្លើងឲ្យស្រួយ បេះយកតែសាច់ ពងមាន់ស្ងោរឲ្យឆ្អិនបកសំបកចេញ ហើយ១គ្រាប់ពុះជា៤។

-យកប៉េងប៉ោះ និង​ត្រសក់ហាន់ជាបន្ទះស្តើងៗ ស្វាយសាប់ឲ្យល្អិត ជីជ្រក់និង​ម្ទេសបេះលាងទឹកឲ្យស្អាត។​ យកឆ្នាំងភ្លើង រឺចានគោមរៀបប៉េងប៉ោះ ត្រសក់ ស្វាយដាក់ បាតចាន ត្រីងៀត ពងមាន់ ម្ទេស និងជីជ្រក់ដាក់ពីលើ។​ បន្ទាប់មកទៀតយកឆ្នាំងសម្លដាក់ដាំទឹកឲ្យពុះ បង់គ្រឿង អំបិល ទឹកត្រី ម្សៅស៊ុបមាន់ភ្លក់មើលល្មមទើបយកចាក់នឹងសាច់​បន្លែដែលរៀបទុក​ ទើបបរិភោគបាន៕