វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ម្រះ ១ផ្លែល្មម ហាន់ស្តើងៗ, អំបិល ៣ស្លាបព្រាបាយ, បង្គា ៥-៨ (តាមចំណូលចិត្ត), សាច់ជ្រូកចិញ្ច្រាំ ៦០ក្រាម (ដាក់ ឬមិនដាក់ក៏បាន), ម្ទេសហាន់ និងខ្ទឹមក្រហមហាន់ (ដាក់តាមចំណូលចិត្ត), ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកម្រះច្របល់ជាមួយអំបិលប្រហែល ១០នាទី ហើយលាងទឹកចេញឲ្យស្អាត រួចយកទៅស្រុះទឹកក្តៅបន្តិច បន្ទាប់មកស្រង់ដាក់ត្រាំទឹកកកចោលទុកមួយឡែក
២.យកបង្គាដាក់ស្រុះឲ្យឆ្អិន និងសាច់ចិញ្ច្រាំដាក់ស្ងោរឲ្យឆ្អិនទុកមួយឡែក
៣.បន្ទាប់មកយកចានល្មមដាក់លាយទឹកត្រី, ស្ករ និងទឺកក្រូចឆ្មារចូលគ្នា រួចដាក់ម្ទេស, ខ្ទឹមក្រហម, បង្គា និងសាច់ចិញ្រ្ចាំច្របល់ចូលគ្នា ហើយស្រង់ម្រះចេញពីទឹកកកដាក់ចូលច្របល់ចូលគ្នាជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។