វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ម្សៅអង្ករដំណើប ១កូនចានចង្កឹះ, សាច់ដូងកោស ឬហាន់ជាសរសៃល្មម ២កូនចានចង្កឹះ, ស្ករស កន្លះកូនចានចង្កឹះ, អំបិល បន្តិច, ខ្ទិះដូង កន្លះកូនចានចង្កឹះ។
វិធីធ្វើ៖
១.យកម្សៅលាយជាមួយស្ករស និងអំបិលច្របល់ចូលគ្នាអោយសព្វ រួចដាក់ខ្ទិះដូងចូលច្របល់ចូលគ្នាអោយសព្វរហូតឡើងជាល្បាយៗ ហើយដាក់សាច់ដូងចូលច្របល់ចូលគ្នាអោយសព្វ
២.បន្ទាប់មកដាំខ្ទះអោយក្តៅ រួចដួសម្សៅដាក់ចៀនជាបន្ទះ ឬជាដុំល្មម (ដួសម្សៅ ១ស្លាបព្រាបាយ) ចៀនអោយឆ្អិនក្រៀមល្មមជាការស្រច៕
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។