ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបដាំដំណាំខាត់ណាផ្កាឲ្យទទួលបានលិទ្ធផលល្អ

19-Jul-2019 05:18 PM

រូបភាព


ដោយ: Uddam

+ថ្នាលបណ្តុះកូន
-រៀបចំដីសាបគ្រាប់ ដោយកាប់ដីដំបំបែកវាឲ្យម៉ដ្ឋលើកជារងដែលមានទទឹង១,២ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដីហើយហាលរយៈពេល ២ថ្ងៃ
-យកលាមកគោពុកផុយច្របល់ជាមួយដីបង្កប់ទៅក្នុងរង
-មុននឹងសាបត្រូវយកគ្រាប់ពូជទៅត្រាំទឹករយៈពេល ៤ម៉ោង ខ្ចប់ក្រណាត់ ហើយផ្សើមជាមួយនឹងទឹករយៈពេល ១២ម៉ោង រហូតដល់ដុះពន្លក ឬបែកមាត់ចាបទើបយកទៅព្រោះនៅលើថ្នាលបាន
-យកគ្រាប់ពូជលាយជាមួយផេះទៅសាប ដើម្បីឲ្យគ្រាប់បានស្មើដៃ និងស្តើងល្អ ហើយខាត់ណា ដែលដុះមកកូនថ្លោសល្អ-មុននឹងសាបគាត់ស្រោចទឹកឲ្យជោគទុករយៈពេល ១៥នាទី
-បន្ទាប់មកយកគ្រាប់ពូជ ដែលបានត្រាំហើយយកទៅសាបនៅលើថ្នាលបណ្តុះកូន ត្រូវធ្វើដំបូលការពារដើម្បីកុំឲ្យកូនដំណាំត្រូវពន្លឺខ្លាំងពេក និងអាចការពារកុំឲ្យត្រូវទឹកភ្លៀង
-ក្រោយពីសាបគ្រាប់រួច ត្រូវយកផេះទៅរោយពីលើបន្ថែមទៀត ដើម្បីការពារកុំឲ្យសត្វល្អិតចូលស៊ីគ្រាប់
-ការស្រោចទឹកត្រូវធ្វើ ១ ថ្ងៃ ២ដង លុះដល់ពេលកូនខាត់ណាមានស្លឹក ២ ទៅ ៣ ទើបបន្ថយទឹក+ការរៀបចំដីដាំ
-ដើម្បីដាំខាត់ណាផ្កាឲ្យបានល្អ ត្រូវកាប់ដីហាលចោលរយៈពេល ២-៣ថ្ងៃមុននឹងលើករង ដើម្បីកំចាត់ស្មៅចង្រៃ សត្វល្អិត ជំងឺ ព្រមទាំងធ្វើឲ្យដីធូរ និងផុសល្អ
-ក្រោយពីហាលដីបានស្ងួតល្អហើយ គាត់បានលើករងដាំដោយមានទទឹង ១ម៉ែត្រ និងបណ្តោយទៅតាមស្ថានភាពដី
-នៅលើរងដាំដំណាំ ត្រូវដាក់ជីលាមកគោ សំរាប់ទ្រាប់បាត និងកាប់ត្រឡប់ចុះឡើង រួចវាយដីឲ្យម៉ដ្ឋល្អ ទើបយកកូនខាត់ណាទៅដាក់ដាំ
– នៅពេលកូនខាត់ណាមានអាយុ ២៣​ថ្ងៃ​ អាចដកយកទៅដាំបាន-មុនដាំត្រូវស្រោចទឹកលើករងឲ្យជោគដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស
-រួចទុករយៈពេល ២០នាទីទើបដកកូនខាត់ណា ដែលថ្លោសល្អ យកទៅដាំនៅលើរង
-ចន្លោះពីគុម្ពមួយទៅមួយគួរមានប្រវែង ០,៥តឹក និងពីជួរមួយទៅជួរមួយប្រវែង ០,៦តឹក
-ក្រោយពីដាំហើយ ត្រូវយកកំទេចចំបើងទៅគ្របនៅតាមចន្លោះគុម្ព ដើម្បីជួយរក្សាសំណើម និងធ្វើឲ្យកូនខាត់ណាផ្កាដុះលូតលាស់បានល្អ-ចំពោះការស្រោចទឹកមានពីររបៀប នៅពេលកូនខាត់ណាផ្កាអាយុបាន ១៥ថ្ងៃ​ក្រោយពីដាំ។គាត់ប្រើធុងផា្កឈូកស្រោចពីលើដើម្បីកុំឲ្យកូនខាត់ណាអន់ដើម។ ប៉ុន្តែចាប់ពីអាយុ​ ១៥ថ្ងៃឡើងទៅគាត់ប្រើទុយោសំរាប់ស្រោចវិញ
-ការដាក់ជីបំប៉នធ្វើឡើងក្រោយពីដាំបានអាយុ ២៥ថ្ងៃ ដោយដាក់លាមកគោពុកផុយ នៅតាមចន្លោះជួរកូនខាត់ណា ដោយធ្វើយ៉ាងណាកុំឲ្យប៉ះដល់ឫស
-ចំពោះការកំចាត់សត្វល្អិត គាត់ប្រើវិធីចាប់ដោយប្រើដៃ និងប្រើស្បៃព័ន្ធជុំវិញចំការ+ការប្រមូលផល
-នៅលើផ្ទៃដីទំហំ ១៨០០ ម៉ែត្រការ៉េ អាចដាំបានប្រមាណជា ៣០០០គុម្ព
-ហើយនៅក្នុងផ្កាខាត់ណាចំនួន ៣ផ្កាមានទំងន់ប្រមាណជា ១គីឡូក្រាម
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត