វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ទឹកស្អាត ១លីត្រ, សណ្តែកខៀវ ៣០០ក្រាម, ទឹកដោះគោស្រស់ ៣០០មីលីលីត្រ, ស្ករស ២០០ក្រាម, ស្លឹកតើយ ១០សន្លឹក, ទឹក ៣០០មីលីលីត្រ។
វិធីធ្វើ៖
១.យកស្លឹកតើយលាងឲ្យស្អាតកាត់ខ្លីៗដាក់កិនជាមួយទឹក ៣០០មីលីលីត្រ រួចចាក់ច្រោះកុំឲ្យដោយកាក។
២.យកសណ្តែកខៀវដាក់តាំ្រទឹកទុកចោលរយៈពេល ៤ម៉ោង រួចស្រង់យកទៅដាក់កិនជាមួយទឹក ១លីត្រកិនចូលគ្នាឲ្យសព្វល្អ ហើយចាក់ច្រោះកុំឲ្យដោយកាក។
៣.បន្ទាប់មកយកទៅចាក់ចូលឆ្នាំងដាំឲ្យពុះ រួចដាក់ស្ករសចូលកូរឲ្យសព្វ ហើយចាក់ទឹកស្លឹកតើយចូលកូរចូលគ្នា រួចហើយដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នាទុកមួយរំពុះ ហើយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវីធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។