កសិកម្ម
រូបភាព
១.ការជ្រើសរើសពូជ
-ពូជមានអាយុពី១០-១២ខែ
-ដើមមានភ្នែកល្អ(ភ្នែកច្រើន)ដើមធំល្មម
-កាត់ដើមប្រវែង៣តឹកដោយម៉ាស៊ីនកាត់ ឬកាំបិតដែលមុត
-វិធីធ្វើឱ្យដំឡូងមានមើមច្រើនជាន់ (ចេញមើមច្រើនថ្នាក់) ដោយបង្វិលភ្នែកចុះក្រោម
ហើយយកកាំបិតកាប់ដើមដំឡូង ឱ្យមានស្នាមមុខកាំបិត ប្រហែល ៩ស្នាម (ស្នាម ២ភាគនៃកំណាត់ដើម)
-យកទៅត្រាំទឹកជី
-ទឹកជីប្រភេទChitosan១០ម.ល
-ទឹកជីមានសារធាតុដែកខ្ពស់២០ម.ល.
-លាយជាមួយទឹក ២០លីត្រ
-ត្រាំទុករយៈពេលចាប់ពី១០-២០នាទី
+អត្ថប្រយោជន៍នៃការត្រាំដើមពូជ
-បន្ថែមសារធាតុអាហារឱ្យដើមពូជ
-ជំរុញឱ្យឆាប់ដុះលូតលាស់ និងឫសច្រើន
-ការពារកុំឱ្យសត្វល្អិតមកបៀតបៀន
-ការពាររោគដែលជាប់មកជាមួយដើមពូជ
២.ការរៀបចំដី-ភ្ជួរហាលដីក្នុងចន្លោះពី៧-១០ថ្ងៃ មុននឹងធ្វើការដាំដុះ
៣.ការរៀបចំដាំ-លើករងចន្លោះពីរងមួយទៅរងមួយ ប្រវែង១.២៥មឬ១.៥០ម-ដោតដើមពូជឱ្យត្រង់លើរងជម្រៅ ២តឹក ទុកដើមពូជឱ្យសល់ឡើងលើប្រវែងប្រមាណ១តឹក
-ចន្លោះពីគុម្ពមួយទៅគុម្ពមួយ ប្រវែង ១ម
+ផ្ទៃដី១ហ.តប្រើពូជអស់ប្រហែល៨ពាន់ ទៅ១ម៉ឺនកំណាត់។
៤.ការថែទាំ
-បាញ់ថ្នាំគីមី ការពារកុំឱ្យស្មៅដុះ(ថ្នាំការពារនិងថ្នាំសំលាប់ស្មៅ)
-រូបមន្តប្រើប្រាស់ថ្នាំ៖
-កម្រិតនៃការប្រើ៥០ក្រាមលាយជាមួយទឹក២០លីត្រ
-កម្រិតនៃការប្រើ១២៥០ក្រាម លាយជាមួយទឹក៥០០លីត្រសំរាប់ផ្ទៃដី១ហ.ត
-ដាំរួចចាប់ផ្ដើមបាញ់ភ្លាម
-ចាប់ផ្ដើមបាញ់ម្ដងទៀតនៅពេលដំឡូងមានអាយុ៣ខែ
-ការបាញ់ថ្នាំជំនួយស្លឹកនិងដើម(ប្រសិនបើមានវត្តមានសត្វល្អិតស៊ីឬពពួកចៃ មមាច ត្រូវលាយជាមួយ ថ្នាំគីមីផ្សេងទៀត)
-ជីទឹកប្រភេទChitosan១០ម.ល
-ជីទឹកដែលមានសារធាតុដែកខ្ពស់២០ម.ល
-ថ្នាំសម្លាប់សត្វល្អិត
-បាញ់ថ្នាំលាយនេះ៥ដង
-លើកទី១ពេលចាំផ្តើមដាំ។លើកទី២អាយុបាន១៥ថ្ងៃ។លើកទី៣ អាយុបាន៣០ថ្ងៃ។លើកទី៤អាយុបាន៦០ថ្ងៃ
និងលើកទី៥អាយុបាន៩០ថ្ងៃ។
៥.ការដាក់ជី
-លើកទី១មុនពេលដាំដាក់ជីកំប៉ុសចំនួន១៥-២០ត/ហ.ត លាយជាមួយផេះអង្កាមនិងជី១៥.១៥.១៥ ទ្រាប់បាត
-លើកទី២ពេលអាយុបាន១ខែត្រូវសំអាតស្មៅ ភ្ជួរដីជ្រួយគល់ដាក់ជី១២៥ គ.ក្រ ក្នុង ១ហ.ត ហើយភ្ជួរដីកប់ជីលុបគល់។
៦.ការរីកធំធាត់-ដំណាក់កាលទី១៖អាយុបាន២–៣សប្ដាហ៍ដំបូង ចាប់ផ្ដើមរីកលូតលាស់
-ដំណាក់កាលទី២៖អាយុបាន២ខែ ចាប់ផ្ដើមបែកមែកធាង និងស្លឹក
-ដំណាក់កាលទី៣៖អាយុចាប់ពី៣ខែឡើង ឫសចាប់ផ្ដើមស្រូបយកធាតុអាហារ ដើម្បីយកទៅចិញ្ចឹមមើមឱ្យមានម្សៅ
-ដំណាក់កាលទី៤៖អាយុបាន១៤ខែ ជ្រុះស្លឹក គឺដំឡូងពុំអាចរីកលូតលាស់បានទេ
-ដំណាក់កាលទី៥៖អាយុចាប់ពី១៤ខែឡើង ចាប់ផ្ដើមរីកលូតលាស់សាជាថ្មីម្ដងទៀត។
-មើមធំប៉ុន្តែមិនសូវមានម្សៅ ពីព្រោះជាតិម្សៅ ត្រូវទៅចិញ្ចឹមស្លឹក ដើម្បីឱ្យស្លឹករីកលូតលាស់ជាថ្មី។
+បច្ច័យ៨ប្រការដែលអាចជួយបង្កើនទិន្នផលដំឡូងមី៖សណ្ឋានដី,កំណាត់ពូជ,ទឹក,ពន្លឺថ្ងៃ,អាកាសធាតុ,រោគនិងសត្វល្អិត,ជីនិងថ្នាំ,ការមើលថែទាំ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។