ឯកសារកសិកម្ម
រូបភាព
១-ម្សៅសូដា
-ប្រសិនបើអ្នកចង់ឱ្យផ្លែប៉េងប៉ោះមានរសជាតិកាន់តែផ្អែម សូមកុំភ្លេចរោយម្សៅសូដានៅតាមគល់រុក្ខជាតិនេះ
-ម្សៅសូដា មានប្រសិទ្ធភាព និងពិតជាវិធីសាស្ត្រដ៏ល្អមួយដើម្បីបង្កើនរសជាតិឱ្យកាន់តែផ្អែមដល់ផ្លែ ពិសេសគឺសម្រាប់អ្នកដែលដាំដុះប៉េងប៉ោះនៅក្នុងផើងតែម្តង២-ក្បាលត្រី
-ក្បាលត្រី ត្រូវបានគេប្រើប្រាស់សម្រាប់ជាជីបំប៉នដល់រុក្ខជាតិជាយូរយារណាស់មកហើយ
-សំណល់ក្បាលត្រីស្រស់ពីផ្ទះបាយ អ្នកអាចកប់វានៅតាមគល់ដើមប៉េងប៉ោះ
-ក្បាលត្រីនឹងក្លាយជាជីដ៏ល្អមួយសម្រាប់បំប៉នដល់ដើម និងបរិមាណនៃផ្លែផ្ការបស់ប៉េងប៉ោះ៣-ថ្នាំអាស្បីរីន
-ដាក់គ្រាប់ថ្នាំអាស្ពីរីនចំនួន២ ទៅ៣គ្រាប់នៅលើគល់ប៉េងប៉ោះ ឬអាចកប់នៅនឹងគល់ក៏កាន់តែប្រសើរ
-វិធីនេះ គឺអាចជួយដល់ដើមប៉េងប៉ោះឱ្យមានផ្លែផ្កាច្រើន ពិសេសអាចការពារដើមកុំពីជំងឺផ្សេងៗបាន
៤-សម្បកស៊ុត
-សម្បកស៊ុតមាន់ គឺអាចបង្កើននូវជាតិកាល់ស្យូមដល់ដីពិតណាស់ ជាតិកាល់ស្យូម គឺជាសមាសធាតុមួយដ៏សំខាន់ក្នុងចំណោមសមាសធាតុផ្សេងៗទៀត ដែលអាចជួយដល់ការលូតលាស់របស់ដើម៥-កាកកាហ្វេ
-កាកកាហ្វេជាជីដ៏ល្អបំផុត វានឹងជួយដល់ការបង្កើនសមាសភាពដី និងជាប្រភពនៃសារធាតុចិញ្ចឹមដល់ប៉េងប៉ោះរបស់អ្នក
-ដូច្នេះ សូមកុំភ្លេចរោយកាកកាហ្វេនៅតាមគល់ដំណាំប៉េងប៉ោះរបស់អ្នកសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។