ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ
-ផើងដំណាំដែលមានទំហំធំល្មម
-ដីដែលមានជីជាតិ សមរម្យសម្រាប់ដាំដុះ ងាយហូរទឹក និងមានសារធាតុសរីរាង្គចិញ្ចឹមច្រើន
-គ្រាប់ពូជស្ពឺ ដែលមានគ្រាប់ធំ និងក្រាស់ មានសុខភាពល្អ+ការដាំដុះ
-ចាក់ដីចូលក្នុងផើងដំណាំ ក្នុងកម្រិតពេញល្មម
-ស្រោចទឹកលើដីដែលយើងរៀបនឹងដាំនោះឱ្យជោគ
-យកគ្រាប់ស្ពឺកប់ដីក្នុងជម្រៅងពីរថ្នាំងដៃ រួចយកដីមករោយលុបពីលើវិញ-ស្រោចទឹក២ដង ក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)
-រក្សាទុកផើងដំណាំក្នុងទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
+ការថែទាំ
-ត្រូវស្រោចទឹកឱ្យបានទៀងទាត់ នៅពេលកូនស្ពឺនៅក្មេងខ្ចី-គួររកជីកំប៉ុស្ត និងជីលាមកសត្វ មកដាក់បំប៉នដើមបន្ថែម ដើម្បីកែលម្អស្ថានភាពដី
+ការប្រមូលផល
-ស្ពឺនឹងឱ្យផលបន្ទាប់ដាំដុះ បានរយៈពេល ៣ឆ្នាំ (វានឹងចេញផ្កាមុនរយៈពេល២ខែ មុននឹងចេញជាផ្លែ)
-ផ្លែរបស់វាមានពណ៌លឿង-បៃតង និងមានប្រវែង១២ស.ម ជាទូទៅ វាមានខ្នែង ៥ ដែលមានរូបរាងដូចទៅនឹងរូបផ្កាយប្រាំដូច្នោះដែរ-នៅពេលសំបករបស់ស្ពឺមានពណ៌លឿង នោះវាបញ្ជាក់ថា ស្ពឺទុំហើយ ។ វាមានរសជាតិផ្អែម និងជូរ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។