ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ
-រៀបចំផើងសម្រាប់ដាំដុះ ដែលមានជម្រៅជ្រៅល្មម ។ ជាទូទៅ អ្នកគួរជ្រើសរើសផើងដែលមានជម្រៅប្រមាណ កន្លះម៉ែត្រ ឬ៦០សង់ទីម៉ែត្រ ។
-គ្រាប់ពូជឪឡឹក ដែលមានរសជាតិផ្អែមឆ្ងាញ់ ទៅតាមចំណង់ចំណូលចិត្តអ្នក ។
-ដីដាំដុះដែលមានជីជាតិគ្រប់គ្រាន់ ។ ជាទូទៅ ប្រភេទដីខ្សាច់ និងដីមានជីជាតិ ជាដីមានលាយជីកំប៉ុស្ត ជាដើម គឺសមរម្យសម្រាប់ការរីកលូតលាស់នៃឪឡឹក-អ្នកគួរតែចៀសវាងដីឥដ្ឋ ដែលពិបាកធ្វើឱ្យឪឡឹកចាក់ឫស ។ ដីធូរមានខ្យល់អាកាសចេញចូល គឺល្អសម្រាប់ការលូតលាស់របស់រុក្ខជាតិ
-ជីលាមកសត្វគោ ទន្សាយ ឬសេះ ល្អប្រសើរបំផុតសម្រាប់ដី និងសម្រាប់ផ្តល់សារធាតុចិញ្ចឹមដល់រុក្ខជាតិ
+ការដាំដុះ
-ចាក់ដីកំប៉ុស្តចូលក្នុងផើងឱ្យពេញល្មម ហើយស្រោចទឹកពីលើឱ្យជោគ
-យកគ្រាប់ពូជឪឡឹក មកព្រោះនៅនឹងដីក្នុងផើងផ្ទាល់ ពី ៣ ទៅ ៤គ្រាប់ និងរោយដីកប់ពីលើថើៗ រួចស្រោចទឹកពីលើ-ក្នុងរយៈពេលពី ៦ ទៅ ១០ ថ្ងៃ គ្រាប់ពូជនឹងលូតលាស់
-នៅពេលឪឡឹកលូតលាស់ហើយ អ្នកអាចរកកម្ទេចចំបើងមកគ្របនៅនឹងគល់ឪឡឹកដើម្បីរក្សាសំណើមដី
-ការថែទាំ
-រក្សាទុកផើងដំណាំឪឡឹកនៅទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
-ឪឡឹកអាចលូតលាស់បានក្នុងសីតុណ្ហភាពពី ១០ ទៅ ៣៥អង្សារ ចំណែកឯសីតុណ្ហភាពល្អបំផុតសម្រាប់ឪឡឹក គឺពី ១៨ ទៅ ៣០អង្សារ
-ត្រូវស្រោចទឹកមួយថ្ងៃពីរដង ព្រឹក និងល្ងាច (ឪឡឹកជារុក្ខជាតិ ត្រូវការទឹកច្រើន ដូច្នេះ អ្នកត្រូវរក្សាសំណើមដីជាប្រចាំ ប៉ុន្តែកុំឱ្យសើមទឹក ជោគជាំពេក)-ត្រូវប្រាកដថា ពុំមានទឹកដក់ជាប់នៅបាតផើងរបស់អ្នក
-នៅពេលផ្លែចាប់ផ្តើមចាស់ ទុំ ត្រូវកាត់បន្ថយការស្រោចទឹក (អំឡុងពេលនេះ អ្នកត្រូវប្រុងប្រយ័ត្ន ចៀសវាងស្រោចទឹកច្រើនលើសលប់ និងដក់ទឹកនៅបាតក្រោម ដែលងាយធ្វើឱ្យផ្លែសាប បាត់បង់រសជាតិផ្អែម)
-ដាក់ជីបំប៉នដើម ជាប្រភេទជីកំប៉ុស្ត ឬជីលាមសត្វ នៅពេលឪឡឹកចេញផ្កា និងផ្លែ+ការប្រមូលផល
-រយៈពេលប្រមូលផល គឺអាស្រ័យលើអាកាសធាតុ រដូវដាំដុះ និងប្រភេទពូជដំណាំ
-ជាទូទៅ ឪឡឹកនឹងចាប់ផ្តើមឱ្យផល ចាប់ពី ៨០ ទៅ ៩០ថ្ងៃ ឬក្រោយពេលព្រោះគ្រាប់ពូជ ពី ៣០ ទៅ ៥០ថ្ងៃ បន្ទាប់ពីចេញផ្កា
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។