វិជ្ជាមេផ្ទះ
រូបភាព
សម្លរកកូរជាម្ហូបមួយមុខរបស់ប្រជាជនខ្មែរយើង ដែលមានតាំងពីយូរមកហើយ។ ជាពិសេសសម្លរប្រភេទនេះត្រូវបានផ្សំឡើងពីបន្លែច្រើនមុខបំផុត ហើយសម្បូរនូវជីវជាតិដែលរាងកាយត្រូវការថែមទៀត។
គ្រឿងផ្សំ៖
-ត្រី៣៥០ក្រាម
-អង្ករ២០០ក្រាម
-ស្លឹកគ្រៃ៤គល់
-រមៀតមួយត្នាំងដៃ
-ខ្ទឹមស៤កម្ពឹស
-ល្ហុង៣០០ក្រាម
-សណ្តែកគួ៥០ក្រាម
-ល្ពៅ១០០ក្រាម
-គ្រាប់ខ្នុរ១០០ក្រាម
-ចេកខ្ចី១ឬ២ផ្លែ
-ប្រេងឆា
-ត្រប់ពេជ្រលំញង៣០ក្រាម
-ស្លឹកម្រះព្រៃមួយក្តាប់
-ប្រេងឆា៥០ក្រាម
-ស្ករស២ស្លាបព្រកាហ្វេ
-ប៊ីចេង១ស្លាបព្រកាហ្វេ
-អំបិលកន្លះស្លាបព្រាកាហ្វេ
-ទឹកត្រី២ស្លាបព្រាបាយកន្លះ
+វិធីធ្វើ៖
-ដាក់ខ្ទះឲ្យក្តៅបន្ទាប់មកចាក់អង្ករដើម្បីលីងវាក្នុងពេលដែលលីងអ្នកអាចបន្ថែមទឹកន្តិចដើម្បីឲ្យងាយស្រួលក្នុងការបុក បន្ទាប់ពីធ្វើការលីងឲ្យឡើងពណ៌ជើងអង្ក្រងហើយត្រូវយកបុក ឬកិនឲ្យម៉ត់។
-យកស្លឹកគ្រៃមកហាន់ឲ្យស្តើងៗបន្ទាប់មកយកវាទៅបុកដោយបន្ថែមរមៀត(ត្រូវជិតសំបកចេញ)បុកឲ្យម៉ត់ រួចដាក់បន្ថែមខ្ទឹមសចូលបុកឲ្យម៉ត់សូមដួសទុកមួយអន្លើ។
-ល្ហុងត្រូវជិតសំបកឲ្យស្អាតបន្ទាប់មកប្រើកាំបិតមុខពីដើម្បីជិតវាឲ្យស្តើងៗ។
សណ្តែកគួត្រូវកាត់វាប្រវែង២ថ្នាំងដៃ។ល្ពៅត្រូវជិតសំបកមិនចាំបាច់ឲ្យអស់សំបកពេកក៏បានដែរ បន្ទាប់មកធ្វើការហាន់វាឲ្យល្អិតៗ។គ្រាប់ខ្នុរត្រូវជិតវាឲ្យស្តើងៗ។ត្រប់មូលត្រូវពុះឲ្យតូចៗល្មមធំជាងមេដៃបន្តិច។បន្ទាប់ពីចិតរួច គួតែយកបន្លែនេះទៅលាងឲ្យស្អាតល្ហុង គ្រាប់ខ្នុរ និងល្ពៅត្រូវដាក់ចាមួយគ្នាព្រោះបន្លែទាំងនេះត្រូវដាក់មុនគេ។ចេកខ្ចីត្រូវឆ្កូតសំបកនិងលាងទឹកឲ្យស្អាតសាប់ជាសសៃៗ។
-ត្រីត្រូវធ្វើ និងលាងទឹកឲ្យស្អាត ឬច្របាច់ជាមួយអំបិលបន្តិចក៏បានដើម្បីកុំឲ្យមានក្លិនឆ្អាប។
-ដាក់ឆ្នាំងចាក់ប្រេងឆាចូលឲ្យក្តៅរួចបន្ថែមគ្រឿងស្លឹកគ្រៃ,អង្ករលីងកូរឲ្យសព្វរួចបន្តចាក់ល្ហុង,គ្រាប់ខ្នុរ ចេកខ្ចីនិងល្ពៅចូលកូរឲ្យសព្វរងចាំមួយរំពុះរួចបន្ថែមត្រី(ដើម្បីការពារកុំឲ្យត្រីរលួលអ្នកគួរតែស្រងត្រីចេញសិន)ចូលកូរមួយត្រឡប់រងចាំដល់បន្លែរាងទ្រោមបន្តិចនិងចូលជាតិគ្នាប្រិនបើស្ងួតទឹក អ្នកអាចន្ថែមប្រេងឆាបាន
រួចបន្ថែមសណ្តែកគួររងចាំមួយរំពុះរួចចាក់ទឹកចូល(ប្រសិនបើអ្នកចង់ឲ្យមានរងជាតិជាងនេះអ្នកអាចប្រើទឹកខ្ទិះដូងជំនួសទឹកធម្មតាក៏បាន)រងចាំដល់ពុះបង់ត្រី និងត្រប់ចូលកូថ្នមៗបន្ទាប់មករងចាំមួយរំពុះបង់ប៊ីចេងមួយស្លាព្រកាហ្វេ,ស្ករសពីរស្លាព្រកាហ្វេ,អំបិលកន្លះស្លាព្រាកាហ្វេ,ទឹកត្រី២ស្លាព្រាបាយកន្លះរំងាស់មួយរំពុះភ្លក់មើលឲ្យល្មម។
-នៅពេលដែលត្រីនិងបន្លែមើលទៅឃើញថាដូចជាឆ្អិនហើយអ្នកគួរតែបន្ថែមបន្លែខៀវដូចជាគ្រាប់ពេជ្រលំញង,ស្លឹកម្រះព្រៃ,ស្លឹកបាស់, ផ្ទីរ…ព្រមទាំងបន្លែខៀវជាច្រើនទៀតដែលអ្នកចង់ដាក់បន្ថែម រងចាំមួយរំពោះជាកាស្រេច៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
++សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត(ម្ហូបខ្មែរ)