ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបព្យាបាល​ជ្រូកពុល​ចំណី

29-Jul-2019 09:20 AM

រូបភាព


ដោយ: Uddam

ជ្រូកពុល​ចំណី ច្រើន​លេចចេញ​នូវ​រោគសញ្ញា​ដូចជា៖
-ខ្នង​កោង​
-ហៀរ​ទឹកមាត់​
-ដំណើរ​ទ្រេតទ្រោត​-ជ្រូក​ញាក់​
-ជ្រូក​ខ្សោយកម្លាំង​
-មាន​ហូរ​ឈាម​ចេញ​តាម​មាត់​+វិធី​ការពារ
-កុំ​ព្រលែង​ជ្រូក​ឱ្យ​ដើរ​ស៊ី​តាម​វាល​ឱ្យសោះ បន្ទាប់ពី​បាញ់​សម្លាប់​សត្វល្អិត​
-រក្សា​ចំណី​ឱ្យ​ស្ងួត កុំឱ្យ​ដុះ​ផ្សិត​
-កុំឱ្យ​សត្វ​ស៊ី​មើមដំឡូង​មី ឬ​សំបក​ដំឡូង​មី​ឆៅ ។ យក​ល្អ កុំ​ព្រលែង​សត្វ​ឱ្យ​ដើរ​ស៊ី​ឆ្ងាយ គឺ​ឱ្យ​នៅត្រឹមតែ​បរិវេណ​ទីធ្លា​ជុំវិញ​ផ្ទះ ដើម្បី​ចៀសវាង​នូវ​ការដើរ​ស៊ី​ចំណី​ផ្តេសផ្តាស ដែល​បណ្តាលឱ្យ​ពុល ឬ​ឆ្លង​មេរោគ​ផ្សេងៗ ។​+វិធី​ព្យាបាល
-ប្រសិនបើ​យើង​ដឹង​ច្បាស់​ថា ជ្រូកពុល​ដោយ​ស៊ី​សំបក​ដំឡូង​មី ចាំបាច់​ត្រូវ​បញ្ច្រក​ប្រេងដូង​ប្រហែល​មួយ​កែវ សម្រាប់​ជ្រូក​ជំទង់ ។ ធ្វើ​យ៉ាងនេះ ដើម្បី​ឱ្យ​វា​ក្អួត​ចេញ​មក​វិញ ឬ​បន្ថយ​នូវ​ការ​សំរូប​ជាតិពុល-បើសិនជា​យើង​មិនដឹង​ច្បាស់​ថា វា​ពុល​ដោយសារ​អ្វី យើង​អាច​យក​ពងមាន់ ឬ​ពង​ទា​៦ ទៅ​៧​គ្រាប់ លាយ​ជាមួយ​ស្ករ​១​ពែ​ង ហើយ​បញ្ច្រក​វា ។ កម្រិត​នៃ​ការប្រើ​នេះ សម្រាប់​ជ្រូក​ទម្ងន់​៧០​គីឡូក្រាម ។​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។