ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ
-ត្រូវរៀបចំផើងសម្រាប់ដាំដុះ ដែលមានទំហំធំ ជាទូទៅប្រមាណ ៩០០សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ (ផើងដែលល្អបំផុត គួរតែជ្រើសរើសមកដាំ គឺជាផើងដែលផលិតពីដីឥដ្ឋ)
-ដីសម្រាប់ដាំដុះ ដែលមានជីជាតិ ជាដីជីកំប៉ុស្ត
-ដើមត្របែកដែលផ្សាំ ឬបំបៅចេញពីមែក+ការដាំដុះ
-ចាក់ដីចូលក្នុងផើងដែលរៀបចំ
-បកថង់ខ្ចប់កូនដើមត្របែកចេញ ដាក់ដាំចូលក្នុងផើងនោះ រួចកប់លុបដីវិញ
-ស្រោចទឹកក្រោយដាំដុះ+ការថែទាំ
-ត្រូវទុកផើងនៅក្នុងទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
-ត្រូវស្រោចទឹកជាប្រចាំ ពីរដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)
-ក្នុងរដូវធ្លាក់ភ្លៀង និងរដូវចុះត្រជាក់ គួរបន្ថយការស្រោចទឹក (ត្រូវមើលលើសំណើមដី បើដីមានសំណើមគ្រប់គ្រាន់ ពុំចាំបាច់ស្រោចទឹកបន្ថែមទៀតទេ)-ត្រូវកាត់ស្លឹកចាស់ៗចេញ ដើម្បីឱ្យរុក្ខជាតិអាចលូតលាស់បានដោយសុខភាព និងលាស់ស្លឹកថ្មី
-ត្រូវផ្លាស់ប្តូរផើង បើសិនជាដើមត្របែកធំធាត់ជាងមុន (គួរកុំដាំក្នុងផើងធំតែម្តង តែត្រូវដាំក្នុងផើងតូចល្មម នៅពេលវាធំធាត់ ត្រូវផ្លាស់ប្តូរផើង)
-ដាក់ជីបន្ថែមនៅនឹងគល់ (ជាប្រភេទជី NPK ) ដើម្បីបំប៉នដើម ឆាប់ផ្តល់ផ្លែផ្កាសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។