វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំទី១៖ ស៊ុត ៣គ្រាប់, សាច់ចិញ្រ្ចាំ កន្លះកូនចានចង្កឹះ, ទឹកដោះគោកំប៉ុងសម្រាប់ចម្អិន (milk product for cooking and bakery) ១៥០ក្រាម, ស្លឹកខ្ទឹមហាន់ល្អិតៗ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់បន្តិច។ គ្រឿងផ្សំទី២៖ ម្សៅបំពង កន្លះកូនចាន, ស៊ុត ១គ្រាប់ (សម្រាប់បំពង), ម្រេចម៉ត់បន្តិច, ទឹកត្រជាក់បន្តិច, ប្រេងសម្រាប់បំពង។
វិធីធ្វើ៖
១.លាយគ្រឿងផ្សំទី១ គោះស៊ុតដាក់ចាន ដាក់ទឹកដោះគោចូល ដាក់ទឹកប្រេងខ្យង, ទឹកស៊ីអ៊ីវ, ម្រេចម៉ត់, ស្លឹកខ្ទឹម និងសាច់ចិញ្រ្ចាំចូលវាយច្របល់ចូលគ្នាឲ្យសព្វល្អ
២.បន្ទាប់មកយកទៅដាក់ចំហុយរយៈពេល ២០-៣០នាទី ឆ្អិនហើយយកពងទាចំហុយយកមកកាត់ជាដុំៗល្មមតាមចំណូលចិត្ត។
៣.លាយគ្រឿងផ្សំទី២ យកម្សៅបំពងដាក់ចានគោះស៊ុតដាក់ចូល ដាក់ម្រេចម៉ត់ និងទឹកត្រជាក់ចូលបន្តិចលាយចូលគ្នាឲ្យសព្វ (កុំឲ្យវាវពេក)
៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ រួចយកពងទាដែលចំហុយហើយដាក់ប្រឡាក់ជាមួយម្សៅដែលលាយហើយចូលបំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្តជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។