ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើឆ្អឹងជំនីបំពងឆាជូរអែម!

02-Aug-2019 11:12 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ឆ្អឹងជំនីខ្ចី ៣០០ក្រាម (កាប់ជាដុំៗល្មម), ប៉េងប៉ោះ, ម្នាស់, ខ្ទឹមបារាំង, ម្ទេសហាវៃ, ប្រេងសម្រាប់បំពង, ម្សៅបំពង ៥ស្លាបព្រាបាយ, ខ្ទឹមចិញ្រ្ចាំ, ទឹក ១កូនចានចង្កឹះ, ម្សៅឆា ១ស្លាបព្រាបាយ, ទឹកត្រី ១/២ស្លាបព្រាបាយ, អំបិលបន្តិច, ស្ករស ១/២ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ៩ស្លាបព្រាបាយ, ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.យកបន្លែប៉េងប៉ោះ, ម្នាស់, ខ្ទឹមបារាំង និងម្ទេសហាវៃ ហាន់ជាចំនិតៗតាមចំណូលចិត្ត ទុកមួយឡែក

២.យកម្សៅបំពងលាយជាមួយទឹកបន្តិចឲ្យខាប់ល្មម រួចយកឆ្អឹងជំនីយកមកជ្រលក់ជាមួយម្សៅឲ្យសព្វ ដាក់បំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក

៣​.យកទឹកដាក់លាយជាមួយម្សៅឆា, ទឹកត្រី, អំបិល, ស្ករស និងទឹកប៉េងប៉ោះលាយចូលគ្នាកូរឲ្យសព្វ ភ្លក្សមើលរសជាតិជូរផ្អែមប្រៃល្មមស្មើគ្នា

៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ដាក់បន្លែ រួចចាក់គ្រឿងដែលផ្សំហើយចូលឆាច្របល់ឲ្យបន្លែឆ្អិនបន្តិច ហើយដាក់ឆ្អឹងជំនីបំពងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។