ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
បរិស្ថាន

ផ្លែជើងចាបមានរសជាតិផ្អែមលាយចត់ ជាផ្លែឈើព្រៃ ជាទីពេញនិយមសម្រាប់ក្មេងគ្វៀលគោជំនាន់មុន…!!

02-Aug-2019 04:06 PM

រូបភាព


ដោយ: Uddam

កាលពីមុន ផ្លែ​ជើងចាប​ជា​ផ្លែឈើព្រៃ ដែលជា​ចំណូលចិត្ត​របស់​មនុស្ស​មួយចំនួន​ ជាពិសេស​អ្នកស្រែ​ចម្ការ និងក្មេងៗឃ្វាលគោ ចូលចិត្ត​ហូប​លេង។ប៉ុន្តែ​នា​សម័យ​បច្ចុប្បន្ននេះ “ផ្លែ​ជើងចាប”​ ហាក់​គ្មាន​អ្នក​បរិភោគ​ទៀតឡើយ ដែលខុលកាលពីមុន​ មិនត្រឹមតែ​បេះហូបទេ។

ផ្លែជើងចាបនេះមានរាងសដ្ឋានស្រដៀងនឹង​ក្រញាំ​ជើង​សត្វ​ចាប កាល​ណា​ទុំ​សម្បុរ​ឡើង​ក្រហមគួរអោយចាប់អារម្មណ៍ និងបែកចេញជាម្រាមពី3ទៅ5ស្មែង។

សព្វថ្ងៃនេះគេឃើញមានគេបេះទៅលក់​នៅតាម​រមណីយ​ដ្ឋា​ន តាម​ដងផ្លូវ និង​វត្ត​អា​រ៉ា​ម សម្រាប់​អ្នកទីក្រុង និង​អ្នកដំណើរជាពិសេសអ្នកដែលមិនធ្លាប់ស្គាល់ផ្លែនេះបានទិញដោយសារការទាក់ចិត្តពីពណ៌និងរាងដូចជើងសត្វចាបនេះឯង តែអ្នកខ្លះក៏ទិញហូបព្រោះពួកគាត់ចង់សាករសជាតិវា។

គួរបញ្ជាក់ដែរថា​ដើម​ជើងចាប​មាន​ដុះ​នៅ​ដីស្រែ​ចម្ការនិង​ព្រៃរបោះ​វាមាន​ពណ៍ក្រហម​ចំណែក​ឯ​រស់ជាតិ​របស់វាវិញ​ គឺមាន​ជាតិ​ផ្អែម​តិចៗ​ហើយ​វា​ចាប់​ផ្ដើម​ទុំបណ្ដើរៗចាប់ពី​ខែសីហាដែលជា​រដូវ​ធ្លាក់ភ្លៀង​។សូមចំណាំអោយច្បាស់ ផ្លែជើងចាបនិងផ្លែគ្រៀល(គ្រៀក្របី និងគ្រៀលស្វា)ព្រោះមានភាពស្រដៀងគ្នាដែរ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។