ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបុកកាពិពងទាប្រៃ!

06-Aug-2019 10:55 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ពងទាប្រៃស្ងោរ ២គ្រាប់, កាពិ ១ស្លាបព្រាកាហ្វេកន្លះ, ខ្ទឹមស ១០កំពឹស, ម្ទេស ៨-១០គ្រាប់, ទឺកក្រូចឆ្មារ ២ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករត្នោត ១ស្លាបព្រាបាយ, បន្លែអន្លក់ ត្រសក់, ត្រប់, ពពាយ, សណ្តែកកួរ, ស្ពៃក្តោប…(តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.យកពងទាប្រៃមកពុះជាពីរ យកពងក្រហមទុកមួយឡែក យកសាច់ពណ៌សយកមកហាន់ឲ្យល្អិតៗទុកមួយឡែក

២.យកកាពិទៅខ្ចប់ដាក់អាំងភ្លើងមួយសន្ទុះ (ដើម្បីឲ្យឆ្អិនបន្តិច)

៣.បន្ទាប់មកយកត្បាល់ដាក់កាពិ និងខ្ទឹមសចូលបុកចូលគ្នាឲ្យសព្វ រួចដាក់ម្ទេសបុកចូលគ្នា ហើយដាក់ពងទាប្រៃ (ពងក្រហម)ចូលបុកចូលគ្នាឲ្យសព្វ ដាក់ទឹកក្រូចឆ្មារ ទឹកត្រី និងស្ករត្នោតចូលកូរចូលគ្នាឲ្យសព្វ រួចហើយដាក់ពងទាប្រៃ(សាច់ពណ៌ស)ចូលកូរចូលគ្នាឲ្យសព្វ ជាការស្រេច

៤.រៀបចំបន្លែអន្លក់ដាក់ចាន ដួសទឹកកាពិពងទាប្រៃដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់ណាស់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។