ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើគាវស្ងោរជាមួយនឹងទឹកជ្រលក់ពិសេស (មានវីដេអូ)!

06-Aug-2019 04:37 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សំបកសម្រាប់ខ្ចប់គាវ, សាច់ជ្រូកចិញ្រ្ចាំ ៤០០ក្រាម, ការ៉ុត ៥០ក្រាម ឈូស ឬចិញ្រ្ចាំ, ខ្ទឹមស ៤កំពឹស និងម្រេចបន្តិច (ចិញ្រ្ចាំ ឬបុកចូលគ្នា), ម្សៅឆា ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១/២-១ស្លាបព្រាបាយ, ស្ករស ១/២ស្លាបព្រាបាយ, អំបិល ១/២ស្លាបព្រាកាហ្វេ, ប្រេងល្ង ១/២ស្លាបព្រាបាយ, ខ្ទឹមបំពង។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ ,ទឹកខ្មេះ ២ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយ, អំបិល ១/២ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកសាច់ចិញ្រ្ចាំដាក់លាយជាមួយខ្ទឹមសម្រេចបុកហើយ ដាក់ទឹកស៊ីអ៊ីវ, ទឹកប្រេងខ្យង, អំបិល, ស្ករស, ម្សៅឆា, ប្រេងល្ង និងការ៉ុត លាយច្របល់ចូលគ្នាឲ្យសព្វល្អ រួចយកទុកក្នុងទូរទឹកកកប្រហែល ១ម៉ោង

២.យកខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ ដាក់បំពងឲ្យក្រៀមល្មម រួចស្រង់ទុកឲ្យស្រស់ប្រេង

៣.លាយគ្រឿងផ្សំទឹកជ្រលក់ចូលគ្នា ទឹកស៊ីអ៊ីវខាប់, ទឹកស៊ីអ៊ីវ, ទឹកខ្មេះ, ស្ករស និងអំបិល ដាក់រម្ងាស់មួយរំពុះ

៤.បន្ទាប់មកយកសំបកគាវដាក់ខ្ចប់ស្នូល រួចដាក់ស្ងោរប្រហែល ១០-១២នាទី ពេលស្ងោរទឹកឡើងពុះខ្លាំងត្រូវដាក់ថែមទឹកម្តងតិចៗ ២-៣ដង ដើម្បីឲ្យស្នូលឆ្អិនល្អ

៥.ពេលគាវឆ្អិនហើយស្រង់ចេញដាក់ចានស្រោយប្រេងឆាដែលបំពងខ្ទឹមពីលើតិចៗឲ្យសព្វច្របល់ចូលគ្នាតិចៗឲ្យសព្វ រួចរាល់អស់ហើយដួសទឹកជ្រលក់ដាក់ចានថែមម្ទេសហាន់បន្តិច (តាមការចូលចិត្ត) ហើយយកខ្ទឹមបំពងដាក់រោយពីលើគាវជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។