ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ជីធម្មជាតិគឺជាអ្វី? មានប្រភពមកពីណា? មានប្រយោជន៍អ្វីខ្លះ?

06-Aug-2019 05:00 PM

រូបភាព


ដោយ: Uddam

ជីគឺជាសារធាតុដែលយើងដាក់ទៅក្នុងដី ក្នុងគោលបំណង ផ្តល់ធាតុអាហារឱ្យដំនាំ ជាពិសេស មាន សារធាតុអាសូត(N)ផូស្វ័រ(P)ប៉ូតាស់ស្យូម(K)ដែលរុក្ខជាតិត្រូវការ និងបំពេញឱ្យបានគ្រប់គ្រាន់ រុក្ខជាតិនឹងរីកលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់។ជីបែងចែកជា ២ ប្រភេទគឺៈ ជីធម្មជាតិ និងជីគីមី។

++ជីធម្មជាតិៈ ជីប្រភេទនេះមានដូចជាជីលាមកសត្វ ជីកំប៉ុស ជីបន្លែរុក្ខជាតិ និងកាកសំណល់ពីផ្ទះបាយ រោងចក្រដែលអាចផុយរលួយធ្វើជាជីបាន។

++ជីលាមកសត្វដែលសំខាន់ៗមានដូចជាៈលាមកជ្រូក លាមកគោ មាន់ ទា ដែលជាជីលាមកសត្វ និយមប្រើតាមសួនបន្លែ និងសួនផ្លែឈើ។ ជាទូទៅជីលាមកសត្វ ប្រសិនជាគិតពីតម្លៃ និងគុណ ប្រយោជន៍ដល់រុក្ខជាតិ វាមានសារៈសំខាន់ជាងជីគីមី ជួយធ្វើឱ្យដីធូរ មានជីវជាតិមានភាពងាយស្រួលក្នុងការត្រៀមដី ការចាក់ឬស ធ្វើឱ្យអាត្រារស់មានច្រើន។

ចំណែកស្រែដែលជាដីខ្សាច់ ការប្រើ ជីលាមកសត្វឬជីកំប៉ុសផ្សេងៗវាជួយឱ្យមានភាពងាយស្រួលក្នុងការស្ទូង សន្ទូងឆាប់ចាប់ឬស និង លូតលាស់បានលឿន ព្រោះដោយសារដីខ្សាច់មានជីសរីរាង្គទាប ការដាក់ជីលាមកសត្វ ឬជីធម្មជាតិ ធ្វើឱ្យដីរក្សាជាតិទឹក និងជីបានល្អ ការស្ទូងក៏មានភាពងាយស្រួល។

++គុណប្រយោជន៍

ជីធម្មជាតិផ្តល់ធាតុអាហាររុក្ខជាតិបានគ្រប់គ្រាន់ ទាំងធាតុអាហារចាំបាច់ ធាតុអាហារបន្ទាប់បន្សំ ធាតុ អាហារបន្ថែម។ វាជួយរំលាយសរីរាង្គ និងជីគីមីដែលជាប់ក្តាំងនៅក្នុងដី ជួយធ្វើឱ្យដីធូរ ជ្រាបទឹក និង មានខ្យល់ក្នុងដី ព្រមទាំងជួយធ្វើប្រតិកម្មជាមួយអាស៊ីត (PH)

ឱ្យសមស្របក្នុងការលូតលាស់របស់ រុក្ខជាតិ បង្កើតកោសិកាឱ្យមានជាតិសើម ធ្វើឱ្យរុក្ខជាតិរឹងមាំ ជួតធ្វើឱ្យបណ្តូលពណ៌ខៀវ ជំនួយដី ជួយការពាររោគឬសស្អុយរលួយ ទទួលបានទិន្នផលខ្ពស់ ទម្ងន់ធ្ងន់ រសជាតិឆ្ងាញ់ កាត់បន្ថយការប្រើប្រាស់ជីគីមីចំណាយដើមទុនទាប ទទួលបានប្រាក់កំរៃខ្ពស់៕