ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្ងោរជ្រក់ទឹកខ្ទិះសាច់គោ!

08-Aug-2019 10:38 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ​៖ សាច់គោ​ ៣០០ក្រាម ហាន់ជាបន្ទះ ឬជាដុំៗល្មម, ខ្ទិះដូងដើម ១កូនចានចង្កឹះ, ខ្ទិះចុង ២កូនចានចង្កឹះ, ខ្ទឹមក្រហម ឬខ្ទឹមបារាំង ហាន់ស្តើងៗ (តាមចំណូលចិត្ត), ស្លឹកក្រូចសើច ៣-៤សន្លឹក និងម្ទេស, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករ ២-៣ស្លាបព្រាបាយ, អំបិល បន្តិច។

វិធីធ្វើ៖

១.ដាំឆ្នាំងចាក់ខ្ទិះចុងចូលរម្ងាស់មួយរំពុះ រួចដាក់សាច់គោ និងខ្ទឹមក្រហម ឬខ្ទឹមបារាំងចូលកូរចូលគ្នាទុកឲ្យពុះ

២.បន្ទាប់មកដាក់ទឹកត្រី, ស្ករ និងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ម្ទេស ចាក់ខ្ទិះដើមចូលកូរចូលគ្នាឲ្យសព្វ ទុកមួយរំពុះ ហើយបេះស្លឹកក្រូចសើចដាក់ចូលកូរចូលគ្នាឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។