វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ បង្គា ៤០០ក្រាម (បកឲ្យស្អាត), សាច់ជ្រូក(សាច់សុទ្ធ) ៤០ក្រាម ចិញ្រ្ចាំ ឬកិនឲ្យម៉ត់ល្អ, សាច់ត្រីស្លាត ៤០ក្រាម ហាន់ជាដុំៗ, ស្បែកជ្រូក ឬខ្លាញ់ជ្រូក ៤០ក្រាម ហាន់ជាដុំតូចៗ, គល់ស្លឹកខ្ទឹម ២០ក្រាម ហាន់ល្អិត, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករស ២ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១/២ស្លាបព្រាកាហ្វេ, ម្សៅស៊ុបខ្នរ ១/២ស្លាបព្រាកាហ្វេ, ស៊ុត (យកតែពណ៌ស កន្លះគ្រាប់), ប្រេងសម្រាប់បំពង, អំពៅ (សកសំបកឲ្យស្អាត កាត់ជាដើមតូចៗល្មមសម្រាប់រុំ ប្រវែងប្រហែល ៧-១០សង់ទីម៉ែត្រ)។
វិធីធ្វើ៖
១.យកបង្គាដាក់អំបិលចូល ១ស្លាបព្រាកាហ្វេ ប្រឡាក់ឲ្យសព្វ រួចយកទុកក្នុងទូរទឹកកកប្រហែល ១ម៉ោង
២.យកខ្លាញ់ជ្រូកដាក់ស្ករសចូល ១ស្លាបព្រាកាហ្វេ ច្របល់ឲ្យសព្វ ទុកមួយឡែកប្រហែល ៣០នាទី
៣.បន្ទាប់មកយកបង្គាដាក់ចូលម៉ាស៊ីន ដាក់គល់ស្លឹកខ្ទឹមចូល កិនចូលគ្នាឲ្យម៉ត់ល្អ រួចដាក់សាច់ជ្រូក និងសាច់ត្រីចូល កិនចូលគ្នាឲ្យម៉ត់ ហើយដាក់ខ្លាញ់ជ្រូក, ស៊ុតពណ៌ស, ស្ករស ១ស្លាបព្រាកាហ្វេ, ម្សៅស៊ុបខ្នរ, ម្រេចម៉ត់ និងទឹកត្រីចូល កិនចូលគ្នាឲ្យសព្វល្អ
៤.រួចរាល់អស់ហើយយកអំពៅមករុំសាច់ដែលកិនហើយ រុំល្មមតាមចំណូលចិត្ត រួចយកទៅដាក់ចំហុយប្រហែល ៥នាទី (ដើម្បីអោយសាច់ឆ្អិនបន្តិច) ហើយយកទៅដាក់បំពងក្រៀមល្មមតាមចំណូលចិត្តជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ