ឯកសារកសិកម្ម
រូបភាព
+សម្ភារត្រូវមាន
-ស្លឹកដូង ស្លឹកត្នោត ឫស្សី កូនឈើ ស៊ីម៉ង់ត៍ ថ្មខ្សាច់ ចបកាប់ ចបជីក បង្គី ប៉ែល ញញួរ ពូថៅ ដែកគោល ជើងដំរី ខ្សែម៉ែត្រ
–គួរធ្វើទ្រុងជ្រូកនៅលើដីទួលឱ្យឆ្ងាយពីផ្ទះបន្តិច ដើម្បីកុំឱ្យធុំក្លិនស្អុយ ហើយទ្រុងត្រូវមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់
–លើកដី បំពេញកន្លែងធ្វើទ្រុងកំពស់ ៣០សង់ទីម៉ែត្រ
–បុកបង្ហាប់ដីឱ្យស្មើ និងឱ្យមានជំរាលបន្តិច–រួចចាក់សាបកំរាស់ពី ៣ ទៅ ៤ សង់ទីម៉ែត្រ
–ដាំបង្គោលមេចំនួន ៤ដើម ដែលមានកំពស់ ១.៨ម(ម៉ែត្រ) នៅតាមជ្រុងនីមួយៗ និងដាំបង្គោលកន្លោង ២ដើម កំពស់ ២.៥ម
–យើងចាក់សាបដើម្បីងាយស្រួលក្នុងការសំអាតទ្រុង និងប្រមូលកាកសំណល់(លាមក និងទឹកនោម) សំរាប់ធ្វើជីដាក់ដំណាំ
–ទ្រុងជ្រូកមានទំហំ ២,៥ម X ២ម អាចដាក់ជ្រូកសាច់បានចំនួន ៤ក្បាល–ដាំ បង្គោលកំពស់ ១ម នៅចន្លោះបង្គោលមេ ដើម្បីងាយស្រួលវាយរបាជុំវិញ និងឱ្យមានភាព រឹងមាំ
–រៀបចំគ្រឿងដំបូលបំពាក់ពីលើបង្គោល សំរាប់ប្រក់ដំបូល
–វាយរបាជុំវិញទ្រុង ដោយទុកចន្លោះប្រហែល ១៥ស.ម ចំពោះរបាទី១ ដល់ទី៣ ផ្នែកខាងក្រោម ហើយចំពោះរបាបន្ទាប់មកខាងលើ ត្រូវទុកចន្លោះ ២០ ស.ម
+ប្រការគួជៀសវាង
-មិនត្រូវធ្វើដំបូលពីស័ង្កសីទេ ព្រោះវាស្រូបកំដៅខ្លាំង និង មានតម្លៃថ្លៃ-មិនត្រូវដាក់ជ្រូកចិញ្ចឹមភ្លាម បន្ទាប់ពីធ្វើទ្រុងហើយនោះទេ ព្រោះស៊ីម៉ង់ត៍ធ្វើឱ្យស្បែកជ្រូកកើតរមាស់
-បន្ទាប់ពីធ្វើទ្រុងហើយ ត្រូវឧស្សាហ៍ស្រោចទឹកឱ្យបានញឹកញាប់ ក្នុងរយៈពេល ១អាទិត្យ ដើម្បីឱ្យអស់ជាតិស៊ីម៉ង់ត៍
-ទ្រុងជ្រូកចាំបាច់ត្រូវមានដំបូងត្រឹមត្រូវ យើងអាចប្រើកូនឈើតូចៗ ឬឫស្សីសំរាប់ធ្វើគ្រឿងដំបូលក៏បានដោយប្រក់ស្លឹកត្នោត ឬស្បូវ
-មុននឹងដាក់ជ្រូកចិញ្ចឹម ត្រូវលាងសំអាត និងបាចកំបោរក្នុងទ្រុង ដើម្បីសម្លាប់មេរោគ រួចទុកចោល ១អាទិត្យ ទើបលាងកំបោរនោះចេញ+ការធ្វើស្នូកចំណី
–យើងធ្វើស្នូកចំណីពីស៊ីម៉ង់ត៍ ដើម្បីជៀងវាងការដួលកំពប់ចំណី នៅពេលជ្រូកឡើងជាន់ស្នូក ឬពេលពួកវាដណ្តើមគ្នាស៊ីចំណី
–គួរធ្វើស្នូកចំណីស៊ីម៉ង់ត៍ ដោយចាក់ភ្ជាប់ទៅនឹងកំរាលតែម្តង ដែលមានទទឹង ២០សម បណ្តោយពី ៣០សម ទៅ ៣៥សម និងជំរៅ ១៥ស.ម
+ការធ្វើស្នូកទឹក៖
–ធ្វើស្នូកទឹកដែលមានទទឹង និងបណ្តោយប្រវែង ២០ស.ម–គួរចាក់ស៊ីម៉ង់ត៍ភ្ជាប់ក្បែរស្នូកចំណី ដើម្បីងាយស្រួលដាក់ទឹក និងចំណីផ្សេងពីគ្នា
–អាចប្រើធុងទឹក ដែលមានតក្បាលបឺតក៏បាន គឺ
-ដាក់ធុងទឹកនៅលើរបាដែលខ្ពស់ជាងគេ រួចយកខ្សែចងធុងនោះឱ្យជាប់
-តទុយោចេញពីធុងទឹក រួចតភ្ជាប់ចុងទុយោម្ខាង ទៀតជាមួយក្បាលបឺត-ចងទំលាក់ក្បាលបឺតភ្ជាប់ទៅនឹងផ្នែកណាមួយនៃទ្រុង ដើម្បីឱ្យជ្រូក ងាយស្រួលផឹកទឹក
–អាចយកសំបកកង់ឡានចាស់ទៅពុះជា២ ឬចានដែក ឬ ធុងចាស់ ឬស្នូកឈើ មកប្រើជាស្នូកចំណី និងស្នូកទឹកក៏បាន ប៉ុន្តែ បើមានលទ្ធភាពគួរប្រើធុងទឹកដែលមានក្បាលបឺតជួយសន្សំសំចៃទឹក ទ្រុងមិនសើម ចំណេញកន្លែង និងជ្រូកអាចផឹកទឹកពេលណាក៏បាន(យើងអាចរកទិញក្បាលបឺត នៅតាមហាងលក់ចំណីសត្វ)
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។