ឯកសារកសិកម្ម
រូបភាព
+មុនដាំដុះ
-ត្រៀមគ្រាប់ពូជត្រកួន ដែលយើងអាចរកទិញបាននៅតាមហាងកសិកម្មនានា
-ត្រូវយកគ្រាប់ពូជ ទៅត្រាំទឹកជីធម្មជាតិរយៈពេល១២ម៉ោង រួចស្រង់គ្រាប់ពូជទាំងនោះ មកខ្ចប់នឹងកំណាត់សំពត់ ដោយផ្សើមទឹកឱ្យសើម ផ្អាប់ ឬកប់ក្នុងដី ពី១យប់ទៅ២យប់ ដើម្បីឱ្យវាឆាប់ដុះពន្លក
-ផើងដំណាំ ជាធុង ដែលមានទំហំធំល្មម អាចដាំដុះដំណាំនេះ ឱ្យលូតលាស់បានល្អ-ដីជីជាតិ ដីមានលាយល្បាយជីលាមកសត្វស្ងួត ជីកំប៉ុស្ត
+ការដាំដុះ
-ចាក់ដីដំណាំ ដែលមានជីជាតិ មានលាយល្បាយជីកំប៉ុស្តចូលក្នុងធុងដំណាំ-យកគ្រាប់ពូជត្រកួនមករោយ ដោយចន្លោះ ពីគ្រាប់មួយទៅគ្រាប់មួយ ប្រវែង១សង់ទីម៉ែត្រ ទៅ២សង់ទីម៉ែត្រ
-ក្រោយដាក់ដាំដុះរួចរាល់ ត្រូវយកកម្ទេចចំបើងគ្របការពារ កុំឱ្យដីហួត ខ្វះសំណើម
+ការថែទាំ-ស្រោចទឹកឱ្យបានជោគ មួយថ្ងៃពីរដង ព្រឹកម្តង និងល្ងាចម្តង
-សម្អាតស្មៅនៅតាមគល់ដំណាំ
-ជ្រុំដីឱ្យធូរ ងាយជ្រាបទឹក និងមានចរន្តខ្យល់ចេញចូលបានល្អ-ដាក់បំប៉នជីធម្មជាតិបន្ថែម
+ការប្រមូលផល
-ជាទូទៅយើងអាចប្រមូលផលពីដំណាំត្រកួនក្នុងរយៈពេលពី១៥ ទៅ ២៥ ថ្ងៃ ក្រោយដាំសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត