ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំ​សណ្តែកដី​ក្នុង​ផើង

13-Aug-2019 10:32 AM

រូបភាព


ដោយ: Uddam

+ការរៀបចំ​ដាំ​ដុះ​
-រក​ផើង​មួយ​ដែល​មាន​ទំហំ​ធំ​ល្មម ដើម្បី​បង្ក​ភាពងាយស្រួល​ឱ្យ​សណ្តែកដី​អាច​ចុះ​មើម ថ្លោស​ល្អ​
-គ្រាប់ពូជ​សណ្តែកដី​សម្រាប់​បណ្តុះ យើង​គួរ​ជ្រើសរើស​តែ​ពូជ​ណា​ដែល​មាន​មើម​ថ្លោស​ល្អ (​អាច​រក​ទិញ​បាន​នៅ​ហាង​លក់​គ្រាប់​ធញ្ញជាតិ​កសិកម្ម ឬ​អាច​រក​ពី​អ្នក​ដាំ​ដុះ​រុក្ខជាតិ​នេះ​ផ្ទាល់​)
-ដីដែល​អាច​ដាំ​ដុះ​ដំណាំ​នេះ​បាន​ល្អ គឺជា​ប្រភេទ​ដី​ផុស ធូរ មិន​ណែន ដី​ជីកំប៉ុស្ត​*ដី​ដែល​យក​ទៅ​ដាំ គួរតែ​កប់​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​ឱ្យ​រលួយ ដើម្បី​ងាយស្រួល​សណ្តែកដី​ចាក់ឫស ដើម្បី​ឱ្យ​បាន​មើម​ល្អ​
+ការដាំដុះ​
-ត្រូវ​ប្រាកដថា ផើង​ដែល​អ្នកនឹង​យក​មក​ដាំ ត្រូវតែ​ស្អាត ដូច្នេះ​គួរតែ​លាង​សម្អាត​វា​មុន​នឹង​ដាំ​ដុះ​
-រៀបចំ​ចាក់ដី​ចូល​ក្នុង​ផើង ក្នុង​កម្រិត​ពេញ​ល្មម​
-ដាក់​គ្រាប់ពូជ​សណ្តែកដី​ដាំ ក្នុង​ជម្រៅ​៣​ថ្នាំងដៃ​រួច​កប់​លុប​វិញ​-ស្រោច​ទឹក​ក្នុង​កម្រិត​បរិមាណ​ល្មម កុំ​ជោគជាំ​ពេក​
-រក្សាទុក​ផើង​ដំណាំ នៅ​ទីតាំង​មួយ​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ (​ដំណាំ​នេះ​ត្រូវការ​ពន្លឺព្រះអាទិត្យ​ជា​ចាំបាច់​)
+ការថែទាំ​
-ដោយសារ​សណ្តែកដី​ជា​ប្រភេទ​ដំណាំ​ធន់​នឹង​អាកាសធាតុ វា​អាច​រស់​បាន​សឹងតែ​មិន​ចាំបាច់​ស្រោច​ទឹក​
-ក្នុង​១​អាទិត្យ យើង​ស្រោច​ទឹក​តែម្តង​ទៅ​ពីរដង​ប៉ុណ្ណោះ​-គួរ​សម្អាត​ស្មៅ​ឱ្យបាន​ទៀងទាត់ ព្រោះ​បើ​ស្មៅ​ដុះ​លឿន​ជាង​សណ្តែកដី វា​នឹង​បង្អាក់​ដល់​ការលូតលាស់​នៃ​ដំណាំ​
-ត្រូវ​ពូន​គល់ នៅពេល​ពូជ​ចាប់ផ្តើម​លូតលាស់​ប្រមាណ​កន្លះ​ចំអាម
+ការប្រមូល​ផល​
-រយៈពេល​ពី​២ ទៅ​៣​ខែ ឬ​អាច​ឈាន​ដល់ ៣​ទៅ​៤​ខែ យើង​អាច​ប្រមូល​ផល​បាន​ហើយ​
-ការប្រមូល​ផល​វា​អាស្រ័យ​លើ​ពូជ​ដែល​យើង​បាន​ដាំ ពូជ​ស្រាល​ឆាប់​បាន​ប្រមូល​ផល ពូជ​ធ្ងន់​មាន​រយៈពេល​យូរ​បន្តិច តែ​អាច​ទទួលផល​បាន​ទិន្នផល​ច្រើនជាង និង​មាន​មើម​ថ្លោស​ល្អៗ​ជាង​
-ដាំ​ម្តង​អាច​ប្រមូល​ផល​បានតែ​១​លើក​ប៉ុណ្ណោះ​+ការរក្សា​ពូជ​
ត្រូវ​ជ្រើសរើស​តែ​ពូជ​ណា​ដែល​មាន​មើម​ធំ​និង​ថ្លោស​ល្អ​
-ដើម្បី​រក្សា​ទុក​ពូជ​ក្រោយៗ​ទៀត យើង​ត្រូវ​យក​ពូជ​ទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត​ល្អ មុន​យកទៅ​រក្សាទុក ចៀសវាង​រង​ការបំផ្លាញ​ដោយ​សត្វល្អិត ដូចជា​ក្មូត​ជាដើម+ចំណាំ
-សណ្តែកដី​អាច​ដាំ​បាន​ចាប់ពី​ខែ​ចែ​ត្រ​ទៅ និង​មាន​រយៈពេល​ដាំ​ប្រមាណ ៤​ទៅ​៥​ខែ​
-សណ្តែកដី​ជា​ប្រភេទ​រុក្ខជាតិ​ដែល​មិន​ត្រូវការ​ដី​មាន​ជាតិ​សំណើម​ខ្លាំងពេក​ទេ ត្រឹម​សើម​ល្មម និង​ស្ងួត​ល្មម ទើប​អាច​លូតលាស់​បានល្អ​-សណ្តែកដី​អាច​ធន់​ទ្រាំ​នឹង​កម្តៅ​បាន​មិន​លើសពី​៣៨​អង្សា​សេ​ឡើយ បើ​សីតុណ្ហភាព​លើសពីនេះ វា​មិន​អាច​ផ្តល់​ផល​បានល្អ​ឡើយ និង​ធ្វើឱ្យ​យើង​បាត់បង់​ទិន្នផល​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។