វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់គោ ៤០០ក្រាម, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ម្រេច ១/២ស្លាបព្រាកាហ្វេ, អំបិល ១/២ស្លាបព្រាកាហ្វេ, ផ្សិតម្ជុល ២៥០ក្រាម (កាត់ឬសចេញ)។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកម្ទេស ១ស្លាបព្រាបាយ, ទឹកសៀង ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ម្ទេសហុយ ឬម្សៅម្ទេស ១ស្លាបព្រាកាហ្វេ, ស្ករស ២ស្លាបព្រាកាហ្វេ, ម្រេច ១/២ស្លាបព្រាកាហ្វេ, ទឹក ១ស្លាបព្រាបាយ, ទឹកដោះគោខាប់ ១ស្លាបព្រាបាយ, ល្ងស ១ស្លាបព្រាបាយកន្លះ។
វិធីធ្វើ៖
១.យកសាច់គោហាន់ស្តើងៗ រួចដាក់លាយជាមួយទឹកប្រេងខ្យង, ម្រេច និងអំបិលច្របល់ចូលគ្នាឲ្យសព្វល្អទុកមួយឡែក
២.យកចានដាក់លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា ទឹកម្ទេស, ទឹកសៀង, ទឹកស៊ីអ៊ីវ, ស្ករស, ម្រេច, អំបិល, ទឹកដោះគោខាប់, ម្ទេសហុយ ឬម្ទេសម៉ត់ និងទឹកកូរចូលគ្នាឲ្យសព្វ រួចដាក់ល្ងសចូលកូរចូលគ្នារួចទុកមួយឡែក
៣.យកសាច់គោមករុំផ្សិត រួចហើយយកទៅដាក់ចៀន ឬអាំង ឆ្អិនហើយដាក់ចានញ៉ាំជ្រលក់ជាមួយទឹកជ្រលក់ឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវីធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។