ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ
-រៀបចំផើងសម្រាប់ដាំដុះ ដែលមានទំហំធំល្មម (ម្ទេសហាវ៉ៃមានទំហំដើមធំ និងខ្ពស់ ដូច្នេះ យើងគួររកផើងដែលមានទំហំធំ ដើម្បីបង្កការងាយស្រួលដល់ដំណាំអាចលូតលាស់បានល្អ)
-ដីជីជាតិ ដូចជាដីមានលាយជីកំប៉ុស្ត
-គ្រាប់ពូជម្ទេសហាវ៉ៃ (អាចរកបាននៅហាងកសិកម្ម)
-ចំរៀកឫស្សី សម្រាប់ធ្វើជាជន្ទល់+ការដាំដុះ
-ត្រូវចាក់ដីក្នុងផើងក្នុងកម្រិតពេញល្មម និងបង្ហាប់ដីឱ្យណែន
-ស្រោចទឹកឱ្យជោគដី
-យកគ្រាប់ពូជដាក់កប់ក្នុងជម្រៅរាក់ ១គ្រាប់ក្នុង១ប្រលោះ រួចលុបដីពីលើវិញ (មិនត្រូវកប់ជ្រៅពេកទេ វានឹងធ្វើឱ្យគ្រាប់រលួយ ឬដុះយឺត)-ស្រោចទឹកឱ្យជោគ រៀងរាល់ពេលព្រឹក និងពេលថ្ងៃ (មិនគួរស្រោចទឹកនៅពេលល្ងាចទេ ព្រោះវានឹងធ្វើឱ្យដីសើមនៅពេលយប់ ងាយធ្វើឱ្យគ្រាប់សើមជ្រុល ឫសកូនម្ទេសសើមពេក ជាហេតុធ្វើឱ្យវាងាយរលួយយ៉ាងឆាប់រហ័ស)
-បន្ទាប់ពីដាក់ដាំបាន២អាទិត្យ ត្រូវស្រោចទឹកកូនម្ទេសជារៀងរាល់ថ្ងៃដើម្បីឱ្យកូនម្ទេសរហ័សដុះឫស+ការថែទាំ
-ត្រូវពិនិត្យមើលនៅគល់ម្ទេស បើសិនជាដីមានសំណើមច្រើនហើយ គួរកាត់បន្ថយស្រោចទឹក
-ត្រូវចាំថា បើសិនជាខកខានស្រោចទឹក នោះវានឹងធ្វើឱ្យដើមក្រិន កាត់បន្ថយទិន្នផលដូចជាជ្រុះផ្កាផ្លែ មិនភ្លឺរលោងជាដើម-ត្រូវចៀសវាងស្រោចទឹកនៅពេលល្ងាច ពីព្រោះដំណាំមិនបានស្រូបយកទឹកទៅប្រើនៅពេលយប់ទេ
-នៅពេលកូនម្ទេសធំប្រហែលបីថ្នាំងដៃ ឬធំជាងនេះ អាចរកចំបើងកាត់ឱ្យខ្លីៗ ដាក់នៅគល់ ដើម្បីរក្សាសំណើមដី
-ត្រូវកាត់ស្លឹកផ្នែកខាងក្រោមជិតគល់ និងស្លឹកចាស់ៗចេញពីដើម-បន្ទាប់ពីដាំបាន១០ទៅ១៥ថ្ងៃ ត្រូវដាក់ជន្ទល់ចង់ដើមដើម្បីរក្សាលំនឹង
-ត្រូវឧស្សាហ៍សម្អាតស្មៅជាប្រចាំ និងដាក់ជីនៅគល់បន្ថែម (តែកុំដាក់ជីនៅកៀកនឹងគល់ម្ទេស ត្រូវដាក់នៅផ្នែកដីក្នុងផើងដំណាំ)
-គួរប្រមូលផលនៅពេលព្រឹក ព្រោះវាអាចធ្វើឱ្យម្ទេសអាចរក្សារសជាតិ និងទម្ងន់បានល្អ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។