ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ផលប្រយោជន៍របស់ស្លាចំពោះសុខភាព….!!

15-Aug-2019 11:25 AM

រូបភាព


ដោយ: Uddam

ដំណាំស្លាត្រូវបានខ្មែរយើងប្រើយូរយាណាស់មកហើយសម្រាប់ជីវភាពរស់នៅរបស់ប្រចាំថ្ងៃ។ តែស្លាគេដឹងថាគេប្រើវាជាពិសេសចាស់ៗប្រើជាចម្បងសម្រាប់ការទំពារសាច់ខ្ចីឬទុំរួមជាមួយស្លឹកម្លូរនិងកំបោរ។ហើយដំណាំស្លាចាត់ទុកជាដំណាំប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីដើមមក។

ខាងក្រោមនេះជាប្រយោជន៍របស់ស្លាដែលគេប្រើ៖វ

-គេប្រើផ្លែស្លាទុំពណ៌លឿងយកដំដាក់ក្នុងទឹកទុកជ្រលក់សម្លៀកបំពាក់ធ្វើពីស្បែកធ្វើឱ្យមានពណ៌លឿងរលោង។

-គ្រាប់វាមានជាតិប្រេង៨-១២% ដែលអាចទាញយកនិងប្រើសម្រាប់គោលបំណងផ្សេងៗ។

-ចាស់ពីដើមប្រើស្លាសម្រាប់ប្រឆាំងនឹងរោគឃ្លង់ ក្អក ភាពស្លកសាំង និងភាពធាត់។

-ជួយសម្រួលនៅក្នុងប្រព័ន្ធមេតាប៉ូលីសដែលជាប្រព័ន្ធរំលាយអាហារនិង ជំងឺទឹកនោមផ្អែម។

-ប្រើប្រឆាំងនឹងជំងឺរមាស់ស្បែក និងជួយក្នុងការបំបាត់ជំងឺហឺត។

-ហើយផ្លែស្លានេះទៀតសោធក៏គេយកធ្វើជាភេសជ្ជៈប៉ូវសុខភាពផងដែរ។

-ជួយធ្វើអោយធ្មេញរឹងមាំមិនងាយបាក់ បំបាត់ក្លិនមាត់ និងជួយធ្វើអោយភ្នែកភ្លឺទោះអាយុច្រើន……។

-កាត់បន្ថយសម្ពាធឈាម និងឈាមដើរល្អ……-ល-៕(ប្រភព៖vikaspedia)

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។