ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបដាំ​ដុះ​គូឆាយ​នៅក្នុង​ធុង ឫក៏ផើង​ផ្កា

15-Aug-2019 05:30 PM

រូបភាព


ដោយ: Uddam

+ការរៀបចំ​ដាំ​ដុះ​
-ត្រូវ​ជ្រើសរើស​កូន​គូឆាយ​ណា​ដែល​មាន​សុខភាព​ល្អ ថ្លោស​ល្អ មិន​ត្រូវ​យក​កូន​ដែល​ខ្ចី ឬ​ចាស់​ពេក​ទេ​
-ត្រៀម​រៀបចំ​ផើង​ដំណាំ ដែល​មាន​ទំហំ​ធំ​ល្មម អាច​ជួយ​ឱ្យ​ដំណាំ​គូឆាយ ដុះ​លូតលាស់​បានល្អ​
-ដី​មាន​ជីជាតិ ដី​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត និង​លាមក​សត្វ​ស្ងួត​+ការដាំដុះ
-ចាក់​ដី​ដំណាំ ដែល​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត និង​លាមក​សត្វ​ស្ងួត​ក្នុង​ផើង​ដំណាំ​
-យក​កូន​គូឆាយ មក​កាត់​ឫស​ចេញ​បន្តិច​ដើម្បី​កុំឱ្យ​ស្លឹក​ឡើង​ពណ៌​ក្រហម ហើយ​យក​ទៅ​ដាំ​ដុះ​ភ្លាម​
-យក​កូន​គូឆាយ​ដែល​កាត់​ឫស​រួចរាល់​ទាំងនោះ​មក​ដាំ​ក្នុង​ផើង​ដំណាំ ក្នុង​ជំរៅ​រាក់ៗ ដោយ​ដាំ​ចន្លោះ​ពី​គុម្ព​មួយ​ទៅមួយ ប្រវែង​២​តឹក​+ការថែទាំ​
-រក្សា​ផើង​ដំណាំ​នៅក្នុង​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​
-ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ មួយថ្ងៃ​២​ដង (​ព្រឹក​ម្តង ល្ងាច​ម្តង​)
-ឧស្សាហ៍ជ្រុំ​គល់ ដក​ស្មៅ ដើម្បី​ការពារ​រោគ និង​សត្វ​បំផ្លាញ​+ការប្រមូល​ផល​
-ជាទូទៅ​យើង​អាច​ប្រមូល​ផល​ពី​ដំណាំ​គូ​ឆាយ ក្នុង​រយៈពេល​៣ ទៅ ៤​ខែក្រោយ​ដាំ​ដុះ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។