ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសម្លប្រហើរកូនកាត់!

16-Aug-2019 11:12 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បង្គា ៤០០ក្រាម (បកសំបក), បន្លែមាន ល្ពៅ, ស្នៀតពោត, ននោង, ស្លឹកបាស, ផ្សិត, ត្រលាច, ជីរនាងវង…ឬតាមចំណូលចិត្ត, ខ្ទឹមក្រហម ៣-៥ដុំ, ម្រេច ១ស្លាបព្រាកាហ្វេ, កាពិ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ទឹកស្អាត ៣កូនចានចង្កឹះ។

វិធីធ្វើ៖

១.ដាក់ម្រេចបុកជាមួយខ្ទឹមក្រហម និងកាពិបុកចូលគ្នាឲ្យសព្វ

២.ដាំឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចដាក់គ្រឿងដែលបុកហើយចូលទុកមួយរំពុះ ហើយដាក់បន្លែទាំងអស់ចូល

៣.បន្ទាប់មកដាក់បង្គាចូលច្របល់ចូលគ្នារម្ងាស់ឲ្យពុះ ហើយដាក់ទឹកត្រី និងស្ករសច្របល់ចូលឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រច។ នេះជាវិធីធ្វើមួយបែប ដែលយើងខ្ញុំបានបង្ហាញប្រាប់ ហើយសម្លរប្រហើរកូនកាត់នេះ ក៏មិនខុសពីសម្លប្រហើរយើងធម្មតាប៉ុន្មានដែរ គ្រាន់តែខុសតិចតួច និងធ្វើទៅតាមចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។