ឯកសារកសិកម្ម
រូបភាព
+ធាតុផ្សំ
-ផ្លែឈើទុំពណ៌លឿង (ល្ហុង ចេក ល្ពៅ) ចំនួន៣គីឡូក្រាម
-ស្កររងូ១គីឡូក្រាម
-អង្ករដំណើប១គីឡូក្រាម
-ទឹកនោមមនុស្ស១០-២០លីត្រ+សម្ភារដែលត្រូវមាន៖
-ពាង
-កែវ ឬក្រឡ
-ចានដែក
-ស្បៃ និងកាំបិត+វិធីធ្វើ
-យកផ្លែឈើទាំងអស់ចិញ្ច្រាំឱ្យម៉ដ្ឋ ច្របល់ជាមួយស្កររងូឱ្យសព្វ ដាក់ក្នុងចានដែក
-រួចចាក់ចូលទៅក្នុងកែវ បិទគម្របឱ្យជិត រក្សាទុកក្នុងម្លប់ពី១០ទៅ១៥ថ្ងៃ
-ក្នុងមួយថ្ងៃ ត្រូវបើកគម្របម្តងរយៈពេល៥នាទី*ដំណាក់កាលទីពីរនៃការផលិត
-យកអង្ករដំណើបមកដាំបាយឱ្យជ្រាយ ហើយដួសដាក់កញ្ច្រែង យកទៅសំដិលទឹកសន្សើមរយៈពេលពី៥-៧ថ្ងៃ
-យកបាយដំណើបនោះ មកច្របល់ជាមួយស្កររងូឱ្យសព្វ ដាក់ចូលក្នុងកែវបិទគម្របឱ្យជិតពី៧-១៥ថ្ងៃ
-ក្នុងមួយថ្ងៃ ត្រូវបើកគម្របកែវម្តង ធ្វើដូចខាងលើដើម្បីឱ្យឆាប់កាច់-បន្ទាប់ពីទឹកជីដែលផលិតក្នុងដំណាក់កាលទាំងពីរកាច់ហើយ យកទឹកជីទាំងនោះ មកច្រោះយកកាកចេញ ហើយចាក់លាយបញ្ចូលគ្នា រួចក្រឡុកឱ្យសព្វដាក់ក្នុងកែវ ឬក្រឡ បិទគ្របឱ្យជិត រក្សាទុកក្នុងម្លប់ ពី៣-៥ថ្ងៃទើបយកប្រើ
+វិធីប្រើ
-ដួសយកមេជីទឹក១កែវ ស្មើនឹង១០០មីលីលីត្រ រួចចាក់ទឹកនោមមនុស្ស១កែវបញ្ចូលគ្នា
-បន្ទាប់មក ចាក់ទឹកធម្មតា១៥លីត្រ ក្រឡុកឱ្យសព្វ ទើបអាចយកទៅបាញ់លើដំណាំបាន-យើងអាចបាញ់បាន៣ដងក្នុងមួយជីវិតដំណាំស្រូវ និងបន្លែ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។