ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្ងោរជ្រក់ផ្សិតសាច់មាន់!

19-Aug-2019 10:44 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់មាន់ ៤០០ក្រាម ហាន់ស្តើងល្មម ឬកាប់ជាដុំល្មម, ផ្សិត ២០០ក្រាម (ផ្សិតស, ផ្សិតចំបើង ឬផ្សិតភ្លៅមាន់), ខ្ទិះដូង ៤០០មីលីលីត្រ( ខ្ទិះដូងកំប៉ុងក៏បាន), រំដេងហាន់, គល់ស្លឹកគ្រៃកាត់ខ្លីៗ, ស្លឹកក្រូចសើច, ទឹកត្រី ៣ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ស្ករ ៣ស្លាបព្រាកាហ្វេ, អំបិល កន្លះស្លាបញ្រកាហ្វេ, ម្ទេស និងស្លឹកជីរ ហាន់, ទឹក ៤០០មីលីលីត្រ។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ទឹក និងខ្ទិះដូងចូលដាំឲ្យពុះ រួចដាក់គល់ស្លឹកគ្រៃ, រំដេង និងស្លឹកក្រូចសើចចូល ហើយដាក់សាច់មាន់ និងផ្សិតចូលរម្ងាស់ឲ្យពុះ

២.បន្ទាប់មកដាក់ទឹកត្រី, ទឹកក្រូចឆ្មារ, ស្ករ និងអំបិលចូលកូរចូលគ្នាឲ្យសព្វ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្ត ហើយដាក់ម្ទេស និងស្លឹកជីរចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។