វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ត្រីឆ្អើរ ២ខាំ (បេះយកសាច់), ម្កាក់ ៦–៨ផ្លែ សាប់ ឬឈូសជាសរសៃៗ, ការ៉ុត ១ផ្លែល្មម សាប់ ឬឈូសជាសរសៃៗ, ជីរគ្រប់មុខ (តាមចំណូលចិត្ត), ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត), ខ្ទឹមសចិញ្រ្ចាំ ៥–៧កំពឹស, ខ្ទឹមក្រហម ២–៣ដុំ ហាន់ស្តើងៗ, បង្គាក្រៀម ១ខាំ (ត្រាំទឹកឲ្យទន់), សណ្តែកដី ២ខាំ (បុកឲ្យម៉ត់), ទឹកត្រី កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកចានធំល្មមដាក់ម្កាក់, ត្រីឆ្អើរ, ខ្ទឹមស, ខ្ទឹមក្រហម, សណ្តែកដី, បង្គាក្រៀម, ទឹកត្រី និងស្ករស ចូលច្របល់អោយសព្វចូលគ្នា ហើយភ្លក់មើលល្មមអាចថែមថយតាមចំណូលចិត្ត
២.រួចរាល់ហើយដួសដាក់ចាន ពេលហូបចាំដាក់ជីរ និងម្ទេសចូលពីលើជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។