ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ ៖
-យកផើងដំណាំដែលមានទំហំធំល្មម លាងសម្អាត រួចហាលក្រោមកម្តៅព្រះអាទិត្យ ដើម្បីសម្លាប់មេរោគផ្សេងៗ
-ដីដែលមានលាយល្បាយជីកំប៉ុស្ត ដីផុសល្អ
+ការជ្រើសរើសពូជ
-ពូជដើមធន់នឹងជំងឺ-ពូជផ្តល់ផលរយៈពេលខ្លី (ឆាប់ផ្លែ)
-ពូជផ្លែធំល្អ គ្មានស្នាមទិចរបស់សត្វចង្រៃ
-ពូជដែលកសិករចូលចិត្តបរិភោគ និងទីផ្សារត្រូវការ+ការដាំដុះ
-យកដី ដែលរៀបចំរួច ចាក់ចូលផើងដំណាំ
-យកគ្រាប់ពូជននោង ដាក់ដាំក្នុងរណ្តៅ ក្នុងជម្រៅមួយលិចគ្រាប់
-រួចស្រោចទឹកឱ្យជោគ+ការថែទាំ
-ក្រោយចេញពន្លក ឬក្រោយដុះបាន១៥ថ្ងៃ ត្រូវជ្រួយដី ដាក់ជីកំប៉ុស្តបន្ថែម
-ជួនកាលគេកប់ដើមននោង ដើម្បីបង្កើនឫសថ្មី ដែលធ្វើឱ្យននោងផ្លែច្រើន និងមានអាយុវែង
-ពី២០ ទៅ២៥ថ្ងៃ ននោង និងបោះដៃរកទ្រើង ដូច្នេះយើងត្រូវធ្វើទ្រើង ២ទៅ៣ថ្ងៃមុន
-ក្នុងរដូវក្តៅ ស្រោចទឹក ពី១ ទៅ២ដង ក្នុង១ថ្ងៃ បើនៅរដូវវស្សា មិនស្រោចទេ ព្រោះននោងមិនត្រូវការទឹកច្រើនប៉ុន្មានទេ+ការប្រមូលផល
-ក្រោយដាំដុះរយៈពេលពី ៧០ ទៅ ៧៥ថ្ងៃ យើងអាចចាប់ផ្តើមប្រមូលជាលើកដំបូង ។ ការប្រមូលផលបានបន្តបន្ទាប់ច្រើនដង អាស្រ័យដោយយើងដាក់ជីថែទាំបានល្អ ។+ការរក្សាទុកពូជ
-ទុកផ្លែដែលធំ ហើយថ្លោសល្អ គ្មានសត្វល្អតចង្រៃទិច
-ទុកផ្លែឱ្យទុំនៅដើមឡើងក្រហម ហើយបេះយកមកពុះ យកគ្រាប់ចេញ រួចលាងទឹកឱ្យស្អាត ហើយហាលថ្ងៃឱ្យស្ងួតរក្សាទុក ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។