វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ បង្គា (បកសំបក) ៣០០ក្រាម, មឹក (កាត់ជាកង់ៗ) ៥០០ក្រាម, សាច់ចិញ្រ្ចាំ ១០០ក្រាម, ម្ទេស (ដាក់តាមចំណូលចិត្ត), ខ្ទឹមបារាំង, ខ្ទឹមក្រហម, ស្លឹកខ្ទឹម, ការ៉ុត, ទឹកក្រូចឆ្មារ ៣-៤ស្លាបព្រាបាយ, ទឹកជ្រក់ខ្ទឹមស ៣ស្លាបពា្របាយ (បើមាន), ស្ករស ១ស្លាបព្រាបាយ, ទឹកត្រី ២-៣ស្លាបព្រាបាយ, ម្សៅរ៉តឌី ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.រៀបចំបន្លែ ខ្ទឹមបារាំង ហាន់ស្តើងៗល្មម, ខ្ទឹមក្រហម ហាន់ស្តើងៗល្មម, ការ៉ុត សាប់ ឬឈូសជាសរសៃៗ, ស្លឹកខ្ទឹម កាត់ខ្លីៗល្មម (បន្លែទាំងអស់អ្នកអាចដាក់តាមចំណូលចិត្ត)។
២.យកបង្គា និងមឹកដាក់ស្រុះឲ្យឆ្អិន រួចទុកមួយឡែក។ ចំណែកសាច់ចិញ្រ្ចាំ ដាក់ដាំខ្ទះដាក់ទឹកចូលបន្តិច ដាក់សាច់ចូលឆាអោយឆ្អិនបន្តិច រួចដាក់ម្សៅរ៉តឌី និងស្ករសចូលឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយទុកមួយឡែក។
៣.យកត្បាល់ដាក់ម្ទេសចូលបុកបន្តិច រួចដួសដាក់ចានធំល្មម ដាក់សាច់ចិញ្រ្ចាំឆាហើយចូល ដាក់ទឹកត្រី, ទឹកជ្រក់ខ្ទឹមស និងទឹកក្រូចឆ្មារលាយច្របល់ចូលគ្នាអោយសព្វ
៤.បន្ទាប់មកដាក់ខ្ទឹមក្រហម, ខ្ទឹមបារាំង និងការ៉ុតចូលច្របល់ចូលគ្នា រួចដាក់មឹក,បង្គា និងស្លឹកខ្ទឹមចូលច្របល់ចូលគ្នាអោយសព្វល្អ ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។