ឯកសារកសិកម្ម
រូបភាព
+ទីតាំង និងការរៀបចំកន្លែងចិញ្ចឹម
– ដីទួលមិនលិចទឹក ឬនៅក្បែរដំបូក
– ឆ្ងាយពីផ្ទះ ទ្រុង ឬរោងផ្សេងៗ
+សម្ភារៈត្រូវមាន
-សំបកបាវក្រចៅចាស់
-ឈើ ឬស្លឹកឈើពុកផុយ
-លាមកគោ ស្ងួត-ចបកាប់
-ឡាំងស្រោចទឹក
-ដីដែលមានជីជាតិ
-ទឹក-កណ្តៀរ ដែលនៅក្នុងដីដំបូក
បន្លាសំរាប់គ្របកុំឱ្យមាន់កាយ
+ការអនុវត្ត
-ជីករណ្តៅទំហំ ០.៥ម៉ែត្រ បួនជ្រុង ជម្រៅ ០.៣ម៉ែត្រ-ដាក់ឈើពុកផុយ
-កម្ទេចស្លឹកឈើស្ងួត ចៀសវាង ស្លឹកឫស្សី ស្លឹកស្វាយ ស្លឹកដូនកាយ
-លាមកសត្វគោស្ងួតពុកផុយ រោយពីលើ
-ដាក់កណ្តៀរចូល-បន្ទាប់មកទៀត ស្រោចទឹកកុំឱ្យសើមពេក ស្ងួតពេក ឱ្យមានសំណើមល្មម
-រួចយកបាវជ្រលក់ទឹកឱ្យសើមល្មមមកគ្របពីលើ
-បន្ទាប់មក យកបន្លាមកគ្របពីលើ+ការគ្រប់គ្រង និងថែរក្សា
-ត្រួតពិនិត្យសំណើម កុំឱ្យស្ងួត និងសើមពេក
-មើលបន្លាដែលយើងគ្របកុំឱ្យមាន់ចូលកាយ-រយៈពេល៣ថ្ងៃត្រួតពិនិត្យមើលកណ្តៀរ ថាមាន កើតឬអត់
-បើយើងមើលឃើញថាមានកណ្តៀរ យើងអាចបើកវាឱ្យមាន់ស៊ីបានហើយ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត