វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ចេកណាំវ៉ាខ្ចី ១ស្និត, ទឹកកំបោរ (សម្រាប់ត្រាំចេក), ទឹកស្អាត កន្លះកូនចានចង្កឹះ, ស្ករស ១កូនចានចង្កឹះ, ប៊័រកំប៉ុង ឬប៊័រដុំ ២ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកចេកបកសម្បកលាងទឹកឲ្យស្អាត រួចហាន់ជាចំណិតស្ដើងៗ ហើយដាក់ត្រាំទឹកកំបោររយៈពេល ២-៣ម៉ោង ទើបស្រង់ទុកឲ្យស្រស់ទឹក
២.ដាំខ្ទះឲ្យក្តៅដាក់ប្រេងចូល រួចដាក់ចេកចូលបំពងឲ្យក្រៀមល្មម ហើយស្រង់ទុកឲ្យស្រស់ប្រេង
៣.បន្ទាប់មកដាំខ្ទះប្រើភ្លើងក្ដៅល្មម ដាក់ស្ករស, ទឹកស្អាត និងប៊័រចូល កូរឲ្យរលាយសព្វចូលគ្នាទុកមួយរំពុះ រួចដាក់ចេកដែលបំពងហើយចូលកូរច្របល់ចូលគ្នាឲ្យសព្វល្អជាការស្រេច៕
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។