ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើជ្រក់ឆៃប៉ូវ ស្រួយឆ្ងាញ់រក្សាទុកបានយូរ!

17-May-2021 03:39 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ឆៃប៉ូវប្រៃ កន្លះគីឡូ,ខ្ទឹមក្រហម ១០០ក្រាម ហាន់តូចៗ,ខ្ទឹមស ១០០ក្រាម ហាន់តូចៗ,ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត),ស្ករស ១៥០ក្រាម,ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ។

វិធីធ្វើ៖ 

១.យកឆៃប៉ូវលាងទឹកអោយស្អាត ហាន់ជាសរសៃៗល្មម រួចដាក់ត្រាំទឹកប្រហែល ១ម៉ោង ហើយស្រង់ចេញទុកអោយស្ងួតទឹក

២.បន្ទាប់មកយកឆៃប៉ូវលាយជាមួយខ្ទឹមក្រហម ខ្ទឹមស ម្ទេស ទឹកក្រូចឆ្មារ និងស្ករស ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិល្មមតាមចំណង់ចំណូលចិត្តជាការស្រេច។

*ទុកក្នុងទូរទឹកកកហូបបានយូរ ហើយស្រួយឆ្ងាញ់។ បើប្រើឆៃប៉ូវផ្អែម បន្ថយស្ករស និងដាក់ទឹកត្រីបន្តិច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។