ឯកសារបរិស្ថាន
រូបភាព
I.ការជ្រើសរើសពូជ
ផ្កាចន្ធូមាន ២ប្រភេទ គឺផ្កាស្រទាប់ ១ ជាន់ និងផ្កាស្រទាប់ត្រួតស៊ីគ្នា រួចជ្រើសរើសដូចខាងក្រោម៖
-កូនដែលមានអាយុពី ១ ទៅ ២ ខែ ថ្លោសល្អ មានឫសឡើងពណ៌ត្នោត
-កូនដែលមានស្លឹកចាប់ពី ៥ ទៅ ២០សន្លឹក គ្មានសត្វល្អិត និងជំងឺបំផ្លាញ
-មើមដែលមានអាយុកាលពី ១ ទៅ ២ ខែ ថ្លោសល្អ គ្មានសត្វល្អិត និងជំងឺបំផ្លាញ។
II.ការរៀបចំដី
-ភ្ជួររាស់ជម្រៅពី ១៥ ទៅ ២០ ស.ម. រួចហាលដីចោល ១សប្ដាហ៍
-ដាក់ជីអាចម៍គោ ២០០ គ.ក្រ. សម្រាប់ដី ១៦០០ម៉ែត្រការ៉េ
-ប្រើជីលាមកសត្វផុយល្អ ៥ ទៅ ៨បង្គីទ្រាប់បាត សម្រាប់ផ្ទៃដី ១០ម៉ែត្រការ៉េ និងជីគីមី (១៥-១៥-១៥) ២០ក្រាម សម្រាប់ផ្ទៃដី ១០ម៉ែត្រការ៉េ
-ធ្វើរងគម្លាតពីគ្នា ៣០ស.ម. ទទឹង ៧ ទៅ ១០ស.ម. បណ្ដោយ ១០ម.
-កម្ពស់រងសម្រាប់រដូវវស្សា គឺ ២០ ទៅ ៣០ស.ម. និងសម្រាប់រដូវប្រាំង គឺ ១០ ទៅ ១៥ស.ម.
III.ការដាក់ដាំ (ការស្ទូង)
-យកខ្សែដាក់ជាបន្ទាត់អោយត្រង់ រួចស្ទូងដោយដោតអោយបានជម្រៅពី ៥ ទៅ ១០ស.ម.
-យកកម្ទេចស្លឹកឈើ ឬកម្ទេចចំបើងគ្រប់លើរង។
IV.ការលូតលាស់ និងថែរក្សា
-វដ្តជីវិតផ្កា មានរយៈពេលពី ៣ ខែ ទៅ ១ឆ្នាំ ដែលចែកចេញជា ៥ដំណាក់កាល គឺ
1.ដំណាក់កាលទី១៖ ដុះពន្លក ស្លឹក និងមើមផុតពីដី ហើយមានកំពកកូនប្រមាណ ១ ទៅ ២កំពក
2.ដំណាក់កាលទី២៖ ចេញពន្លកកូន បែកកូនប្រមាណ ៣ ទៅ ៥កូនក្នុងមួយគុម្ព
3.ដំណាក់កាលទី៣៖ លាស់ស្លឹកខ្លី ប្រមាណ ២ ទៅ ៥សន្លឹក
4.ដំណាក់កាលទី៤៖ ផ្កាឡើងមូល ហើយចាប់ផ្ដើមចេញផ្កា
5.ដំណាក់កាលទី៥៖ ចេញផ្កា។
-តម្រូវការអាកាសធាតុ
.សីតុណ្ហភាព៖ ៣០ ទៅ ៣៥ អង្សាសេ ផ្កាដុះធន់បានល្អ
.សំណើម៖ ៦៥ ទៅ ៧៥% និងកំដៅ៖ ពន្លឺត្រឹមស្រមោលដើមដុះរហ័ស បើខ្លាំង ឬត្រឹម ៤០ ទៅ ៥០% ដំណាំដុះមិនសូវល្អ
-ស្រោចទឹកជាប្រចាំ។
V.ការប្រមូលផល
-រយៈពេល ៣ខែ អាចប្រមូលផលបាន ដោយប្រើកាំបិទ ឬកន្ត្រៃកាត់អោយគ្រៀកនឹងដី
-កាត់ស្លឹកចោល ២ ទៅ ៣ស្លឹក
-ប្រមូល ឬដឹកជញ្ជូនផ្កាដាក់ក្នុនម្លប់ត្រជាក់ភ្លាម ចៀសវាងផ្កាស្រពោន៕
រៀបរៀងដោយ៖ អ៊ាង សុផល្លែត