វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម ហាន់ស្តើងល្មម ឬជាដុំល្មម,ល្ពៅ ៥០០ក្រាម កាត់ជាដុំៗល្មម,ខ្ទិះដូងដើម ១ចានចង្កឹះ,ខ្ទិះចុង ៣ចានចង្កឹះ,គ្រឿងបុក ២ស្លាបព្រាបាយ (ម្ទេសក្រៀម រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម អំបិលបន្តិច និងកាពិ បុកចូលគ្នា),ទឹកត្រី ១ស្លាបព្រាបាយកន្លះ,ស្ករ ១ស្លាបព្រាបាយ,ម្ទេសប្លោកហាន់,ស្លឹកជីរនាងវង,ស្លឹកក្រូចសើច។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ខ្ទិះដើមចូល និងគ្រឿងបុកចូលកូរឲ្យសព្វចូលគ្នាប្រហែល ២-៣នាទី រួចដាក់ខ្ទិះចុង ដាក់ល្ពៅចូលទុកវារម្ងាស់ឲ្យពុះប្រហែល ៥-៧នាទី
២.បន្ទាប់មកដាក់សាច់មាន់ចូលរម្ងាស់ប្រហែល ៣-៥នាទី រួចដាក់ទឹកត្រី និងស្ករចូលកូរឲ្យសព្វម្តងទៀត ហើយដាក់ស្លឹកក្រូចសើច ស្លឹកជីរនាងវង និងម្ទេសហាន់ចូលកូរឲ្យសព្វទុកប្រហែល ១នាទី ហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។