វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់គោ កន្លះគីឡូ,ម្សៅពោត ១៥ក្រាម,ម្សៅដុត(Banking powder) ១ស្លាបព្រាកាហ្វេ(អាចរកទិញបាន),ទឹក ៥០មីលីលីត្រ,ទឹកត្រី ១ស្លាបព្រាបាយ,អំបិល ១០ក្រាម,ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.ហាន់សាច់គោជាដុំៗល្មម រួចយកទៅកិនឲ្យសាច់ម៉ត់ល្អ ទុកមួយអន្លើ
២.យកចានដាក់លាយទឹក ទឹកត្រី អំបិល ម្រេចម៉ត់ ម្សៅពោត និងម្សៅដុតលាយចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសដាក់ចានគ្របទុកដាក់ចូលទូរទឹកកករយៈពេល ១០នាទី
៤.ដាក់ឆ្នាំងដាំទឹកឲ្យពុះសិន រួចបិទភ្លើង(បើដាក់ចូលស្ងោរពេលទឹកកំពុងពុះ ប្រហិតនឹងបែកសាច់) ហើយមូលសាច់ជាដុំៗ ដាក់ចូលឆ្នាំងទុកឲ្យប្រហិតអណ្តែតឡើងសិន
៥.បន្ទាប់មកស្រង់ដាក់ត្រាំទឹកកក ឬទឹកត្រជាក់ធម្មតាមួយសន្ទុះ រួចស្រង់ចេញជាការស្រេច។ អាចយកដាក់រក្សាទុកក្នុងទូរទឹកកកបាន៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។