ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើក្រូចងាំង៉ូវ

07-Aug-2020 09:49 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ក្រូចឆ្មារ ២០ផ្លែ,ស្ករត្នោត ឬស្ករស ២ស្លាបព្រាបាយ,អំបិល ៦ស្លាបព្រាបាយ,ទឹកខ្មេះ ៨ស្លាបព្រាបាយ,ទឹក ២លីត្រ,ក្រឡ ឬកែវ សម្រាប់ត្រាំ។

វិធីធ្វើ៖

១. យកក្រូចឆ្មារមកលុញឱ្យទន់ បន្ទាប់មកយកវាទៅស្រុះក្នុងទឹកកំពុងដាំពុះប្រហែល ៥នាទី រួចស្រង់យកមកលាងទឹកត្រជាក់ ហើយដាក់ហាលថ្ងៃឱ្យក្រៀមសិនប្រហែល ២-៣ថ្ងៃ

២.បន្ទាប់ពីហាលថ្ងៃស្ងួតហើយ យកក្រូចដាក់ចូលក្នុងក្រឡ 

៣.ដាំឆ្នាំងដាក់ស្ករចូល ចាក់ទឹកចូលបន្តិច កូរវាឲ្យស្អិតៗឡើងជើងអង្ក្រង ហើយដាក់ទឹក អំបិល និងទឹកខ្មេះចូលកូរវាឱ្យរលាយចូលគ្នាសព្វល្អដាំឱ្យពុះ ហើយបិទភ្លើងទុកទឹកនោះឱ្យត្រជាក់សិន

៤.ពេលដែលទឹកត្រជាក់ហើយយកទៅចាក់ចូល ឬក៏ដួសដាក់ក្នុងក្រឡដែលបានដាក់ក្រូចចូល ត្រាំទុកចោលប្រហែល ១សប្តាហ៍ អាចយកមកទទួលទានបានហើយ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។