ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើខត្រី

07-Aug-2020 04:48 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ត្រីរ៉ស់ កន្លះគីឡូ,ម្រេចបុក ១ស្លាបព្រាបាយ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ,ម្សៅស៊ុប កន្លះស្លាបព្រាបាយ,ប្រេងឆា ២ស្លាបព្រាបាយ,ស្ករត្នោត ២ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាបាយ។

វិធីធ្វើ៖

១.ត្រីធ្វើហើយកលាងទឹកឲ្យស្អាត រួចហាន់ជាកង់ល្មម(តាមចំណូលចិត្ត) ទុកមួយអន្លើ

២.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់ស្ករត្នោតចូលកូរឲ្យចេញជើងអង្ក្រង ហើយដាក់ត្រីចូល ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប អំបិល ម្រេច និងទឹកបន្តិចរម្ងាស់ទុកចោលប្រហែលព១០-១៥នាទី ឆ្អិនហើយជាស្រេច (ជាធម្មតាខត្រីគេមិនត្រូវការទឹកច្រើនទេ)។ បន្ថែមជាមួយស្វាយខ្ចីសាប់កាន់តែឆ្ងាញ់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។