ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើឆ្អឹងជំនីឆាគល់ស្លឹកគ្រៃប្រៃផ្អែម

06-Aug-2020 04:50 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ឆ្អឹងជំនី ៤០០ក្រាម កាប់ជាដុំៗល្មម,គល់ស្លឹកគ្រៃ ៤គល់ ហាន់ស្តើងៗ,ស្លឹកក្រូចសើច ៤-៥សន្លឹក,ម្ទេសហាន់ ៨-១០គ្រាប់,ខ្ទឹមសចិញ្ច្រាំ ៣-៥កំពឹស,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ទឹកធម្មតា ១៥០មីលីលីត្រ។ 

វិធីធ្វើ៖ 

១.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលរំលីងវាឲ្យក្រហមបន្តិច រួចដាក់ឆ្អឹងជំនីចូល រំលីងចូលគ្នាឲ្យសាច់ជិតឆ្អិន

២.បន្ទាប់មកដាក់គល់ស្លឹកគ្រៃចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឺកត្រី ទឹកប្រេងខ្យង និងស្ករស ឆាចូលគ្នាឲ្យសព្វ ហើយដាក់ទឹកចូលឆារម្ងាស់ទុកប្រហែល ១០នាទី

៣.ពេលពុះហើយ បេះស្លឹកក្រូចសើចដាក់ចូលឆា ៤-៥ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។