ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសម្លខ្ទិះសាច់គោ ឆ្ងាញ់ពិសា!

05-Aug-2020 04:14 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សាច់គោ(សាច់ជាប់ខ្លាញ់កាន់តែឆ្ងាញ់) ៥០០ក្រាម ហាន់ស្តើងល្មម ឬជាដុំល្មម,ខ្ទិះដូង ១ចានចង្កឹះ,គ្រឿងបុក ២ស្លាបព្រាបាយ,ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសប្លោកហាន់ (ដាក់តាមចំណូលចិត្ត),ទឹកត្រី ៣ស្លាបព្រាបាយ,ស្ករ បន្តិច,អំបិល បន្តិច។

វិធីធ្វើ៖ 

១.ដាំឆ្នាំងដាក់ខ្ទិះដូងចូលរម្ងាស់ឱ្យពុះ រួចដាក់គ្រឿងបុកចូលច្របល់ចូលគ្នាឱ្យសព្វ ហើយដាក់សាច់គោចូលច្របល់ចូលគ្នាទុកឱ្យសាច់ឆ្អិនបន្តិច

២.បន្ទាប់មកដាក់ទឹកត្រី ស្ករ និងអំបិលចូលច្របល់ចូលគ្នា រួចដាក់ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសចូលច្របល់ចូលគ្នាឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។