វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ល្ហុងខ្ចី មួយចំហៀង ចិតជាដុំល្មម ឬចិតស្តើងល្មម (តាមចំណូលចិត្ត), បង្គា ៦-៨ (បកសំបក), ត្រីអាំង បេះយកសាច់ កន្លះកូនចានចង្កឹះ, គ្រឿងបុក ៤-៥ស្លាបព្រាបាយ, ទឹកអំពិលទុំ ២ស្លាបញ្របាយ, ទឹកត្រី ២-៣ស្លាបព្រាបាយ, ស្ករ ១-២ស្លាបព្រាកាហ្វេ, ទឹកធម្មតា ៧០០មីលីលីត្រ។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកចូលដាំអោយពុះ រួចដាក់គ្រឿងបុក និងសាច់ត្រីអាំងចូលកូរចូលគ្នាទុកមួយរំពុះ
២.បន្ទាប់មកដាក់ល្ហុង, ទឹកអំពិលទុំ, ទឹកត្រី, ស្ករ និងបង្គាចូលកូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។