ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើប្រហុកចិញ្រ្ចាំក្រសាំង ឆ្ងាញ់ពិសា!

20-Jul-2020 04:53 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ប្រហុកសាច់(លាងទឹកឲ្យស្អាត) ២ស្លាបព្រាបាយ,ក្រសាំង(ឆ្គៀរយកសាច់) ១-២ផ្លែ,គល់ស្លឹកគ្រៃ ២គល់ ហាន់ល្អិតៗ,ខ្ទឹមស ២កំពឹស,ម្ទេស ដាក់តាមចំណូលចិត្ត,ស្លឹកជីរនាងវង,ស្ករស ១ស្លាបព្រាកាហ្វេ,ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ,បន្លែអន្លក់មាន ត្រសក់ ត្រកួន សណ្តែកកួរ ស្ពៃក្តោប ពពាយ ត្រប់...ឬតាមចំណូលចិត្ត។

វិធីធ្វើ៖

១.យកប្រហុកមកចិញ្ច្រាំឲ្យម៉ត់ល្អ រួចដាក់ក្រសាំង ម្ទេស ខ្ទឹមស និងគល់ស្លឹកគ្រៃចូលចិញ្ច្រាំចូលគ្នាឲ្យសព្វល្អ

២.បន្ទាប់មកដាក់ស្ករស ម្សៅស៊ុប និងស្លឹកជីរនាងវងចូលចិញ្ច្រាំឲ្យសព្វចូលជាតិរហូតដល់ម៉ត់ល្អ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្តជាការស្រេច

៣.លាងបន្លែរៀបចំដាក់ចាន ដួសប្រហុកចិញ្រ្ចាំដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។